តើអ្នក ជឿទេថាមាន ធ្មប់នៅលើលោកយើងនេះ? ប៉ុន្តែមានព័ត៌មាន មួយដែលមាន បុរសម្នាក់ បានសម្លាប់ស្រ្តី២នាក់ នឹងញញួរដោយ គាត់គិតថាពួកគេ ជាធ្មប់ព្រាយបិសាចដោយយោងតាម សម្តីរបស់ប៉ូលីស នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
ក្នុងនោះដែរ បុរសម្នាក់នោះ ឈ្មោះថា Carlos Alberto Amarillo អាយុ៤៤ឆ្នាំ ក្រោយពីគាត់បានសម្លាប់ ស្រ្តី២នាក់នេះរួច គាត់បាន ប្រញាប់ ទាក់ទងទៅ លេខប៉ូលីសមុនថ្ងៃពុធ ។ បន្ថែមពីនេះទៅទៀត គាត់បានសារភាពថា "ខ្ញុំពិតជាបានសម្លាប់ពួកគេមែន ដោយគិតថា ពួកគេជាបិសាចនិងខ្ញុំចង់អោយ ប៉ូលីស មកសម្លាប់ខ្ញុំវិញ"។ នៅពេលប៉ូលីសទៅដល់ បានឃើញបុរសនោះ កាន់គម្ពីរធម៌ ជាពិសេស ប៉ូលីសបាន ប្រទះឃើញ សាកសពមិត្តស្រីរបស់គាត់ មានឈ្មោះថាEstrella Castaneda អាយុ៥៦ឆ្នាំ មុខរបស់នាងបានខ្ទប់ ជាមួយខ្នើយ និងជាប់កៅស៊ូញញួរ លើដងខ្លួននាង។ បន្ទាប់មកប៉ូលីសបានចុះ ទៅបន្ទប់មួយទៀត ក៏បានឃើញ នាង Lina Castaneda វ័យ ២៥ឆ្នាំ ត្រូវជាកូនស្រី របស់ស្ត្រីរងគ្រោះ ឈ្មោះ Estrella Castaneda ត្រូវបានវាយនឹងញញួរចំក្បាល និង ដងខ្លួន។ តាមសម្តីរបស់លោក Amarillo គាត់គិតថា ពួកគេជាធ្មប់ ពីព្រោះថា ពួកគេបានធ្វើតុកត្តាខ្មោច និងសូត្រមន្តអាគម ដាក់គាត់ទៀតផង។ យ៉ាងណាមិញ លោកAmarillo បានជាប់ទោសក្នុង២ករណី ក្នុងអំពើឃាតកម្មនេះ។
នេះជាព័ត៌មានមួយ ដែលគួរអោយភ្ញាក់ផ្អើល និងសាហាវបំផុត នៅពេលបុរសម្នាក់ បានគិតថា មិត្តស្រីខ្លួនជាធ្មប់ និងដាច់ចិត្តសម្លាប់ទាំងនាង និងកូនរបស់នាង នឹងញញួរ យ៉ាងដូច្នេះ៕
(ខាងក្រោមជារូបភាពតំណាង)










