Tuesday, February 4, 2014

ញ៉ាក់សាច់! នារីម្នាក់ដើម្បីកាបូបខ្លួន សុខចិត្តតោងពីក្រោយម៉ូតូចោរ អូសដីជាច្រើនរយម៉ែត្រ (វីដេអូ)

ប្រភពពី៖http://www.khmerload.com/news/22975

កាលពីពេលថ្មីៗនេះ មានអ្នកដំណើរនៅតាមផ្លូវជាច្រើននាក់ បានប្រទះឃើញនារីម្នាក់ តោងពីក្រោយម៉ូតូបុរសម្នាក់ អូសដីជាច្រើនរយម៉ែត្រ ដោយមិនមាននរណាម្នាក់ បានដឹងថាហេតុអ្វីឡើយ ប៉ុន្តែក្រោយមក ទើបបានដឹងថា នារីដែលតោងពីក្រោយម៉ូតូនោះ គឺជាជនរងគ្រោះ ចំនែកឯបុរសដែលជិះម៉ូតូ គឺជាចោរ។
បើតាមខ្សែវីដេអូមួយខ្សែ ដែលថតជាប់សកម្មភាព នៅពេលកើតហេតុនោះ បានបង្ហាញឲ្យឃើញថា នារីរងគ្រោះបានយកដៃទាំង២តោងពីក្រោយម៉ូតូ ចំនែកឯបុរសជាចោរ បានបើកម៉ូតូយ៉ាងលឿន បណ្តាលឲ្យខ្លួននារីរងគ្រោះ អូសដីជាច្រើនរយម៉ែត្រ មើលទៅពិតជាឈឺចាប់ខ្លាំងណាស់។
ទោះបីជាយ៉ាងណាក៏ដោយ ទីតាំង និងកាលបរិច្ឆេទនៃពេលកើតហេតុ រួមទាំងសកម្មភាពនៅពេលហេតុការណ៏ដំបូង មិនទាន់មានប្រភពណាមួយ បានបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ ប៉ុន្តែបើតាមខ្សែវីដេអូដែលត្រូវថតបាន គេសង្កេតឃើញថា វីដេអូមួយខ្សែនោះត្រូវបានថត តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១១ មកម្ល៉េះ។
យ៉ាងណាមិញ បន្ទាប់ពីវីដេអូមួយខ្សែនោះ ត្រូវបានបង្ហោះទៅលើបណ្តាញអ៊ីនធឺណែត ក៏មានអ្នកនិយមប្រើប្រាស់អ៊ីនធឺណែតជាច្រើន បានបញ្ចេញមតិផ្សេងៗខុសពីគ្នាផងដែរ និងមានអ្នកមួយចំនួនទៀត បាននិយាយថា វាពិតជាសកម្មភាពដែលធ្វើបាបខ្លួនឯងណាស់ ព្រោះដងខ្លួនត្រូវអូសដីជាច្រើនរយម៉ែត្របែបនេះ ពិតជាឈឺចាប់ខ្លាំងណាស់៕
សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភព ៖ បរទេស

No comments:

Post a Comment