Wednesday, February 25, 2015

ស្រីស្អាត ក្នុងក្រុម Baby KARA នាង Sojin លោតពីលើ ជាន់ទី១០ សម្លាប់ខ្លួន

ប្រភពពី៖Khmerload
កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន ពីផលិតកម្ម DSP Media បានឲ្យដឹងថា សមាជិកស្រី នៃក្រុម Baby KARA នាង Sojin ត្រូវបានគេ ប្រទះឃើញស្លាប់ កាលពីទី២៤ ខែកុម្ភៈ ម្សិលមិញនេះ។
ប្រភពដដែល បានបន្តទៀតថា សាកសពនាង Sojin ត្រូវបាន គេប្រទះឃើញ ដេកស្លាប់ នៅក្នុងសួនច្បារ នៃអាគារមួយកន្លែង ដែលស្ថិតក្នុង ទីក្រុង Daejeon ដោយអ្នកដំណើរ នៅវេលាម៉ោង ២ និង ០៧នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ។ ក្រោយប្រទះឃើញ នាង Sojin ត្រូវបានគេ បញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរ កន្លែងកើតហេតុ ប៉ុន្តែនៅតែមិនអាច ជួយសង្គ្រោះជីវិត នាងបានដដែល។
យោងតាមរបាយការណ៏ របស់ស្ថានីយ៍ប៉ូលីស Daejeon Dongby Police Station បានឲ្យដឹងថា នាងអាចនឹងលោត ពីជាន់ទី១០ នៃអាគារ ដែលនាងស្នាក់នៅ ដើម្បីធ្វើអត្តឃាត្ត។ យ៉ាងណាក៏ដោយ នាងមិនបាន បន្សល់ទុក នូវសំបុត្រ (សំបុត្រមុនពេល ធ្វើអត្តឃាត្ត) អ្វីឡើយ។
គួររំលឹកផងដែរថា នាង Sojin បានចំណាយ រយៈពេល ៥ឆ្នាំ នៅក្នុងផលិតកម្ម DSP Media ខណៈមានគេ រាយការណ៏មកថា ថ្មីៗនេះ នាងទទួលរង នូវវិបត្តិផ្លូវចិត្ត។ ជាមួយគ្នានេះដែរ ផលិតកម្ម DSP Media ក៏បានប្រាប់ដែរថា នាង Sojin បានផុតកុងត្រា ជាមួយនឹង ផលិតកម្ម កាលពី ១ខែមុននេះ៕




No comments:

Post a Comment