Sunday, March 1, 2015

 គួរឲ្យអាណិតមែន! ក្មេង ប្រុសអាយុទើប១ឆ្នាំត្រូវ ម្តាយប្រើហិង្សាដោយ ចាប់បង្អកស្រាចូលមាត់

អាម៉េរិក៖ ក្មេងប្រុសដ៏តូចម្នាក់អាយុទើបមួយឆ្នាំត្រូវបានស្ត្រីជាម្តាយវ័យក្មេង និងមិត្តប្រុសរបស់នាងបង្ខំបង្អកស្រាចូលក្នុងមាត់របស់គេ ហើយម្តាយរូបនោះ ថែមទាំងទះកំភ្លៀង កូនទៀតផងពេលដែលឃើញកុមាររងគ្រោះក្អួត ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងរដ្ឋ Louisiana សហរដ្ឋអាម៉េរិក ប៉ូលីសបានចាប់ខ្លួនស្ត្រីបង្កហេតុដែលជាម្តាយមានអាយុ២៣ឆ្នាំឈ្មោះ Krysten Verdin និងបុរសជាមិត្តប្រុសនាងអាយុ២៤ឆ្នាំឈ្មោះ Brett Flower ដោយចោទប្រកាន់ពីបទប្រព្រឹត្តទង្វើព្រៃផ្សៃលើក្មេង ។ ក្រោយពេលសាកសួរ Flower សារភាពប្រាប់ប៉ូលីសថា គេបង្អកស្រាបៀរចូលមាត់ក្មេង ដើម្បីភាពសប្បាយតែប៉ុណ្ណោះ បន្ទាប់មកប៉ូលីសបានបញ្ជូនខ្លួនគេ និងម្តាយក្មេងទៅតុលាការរង់ចាំការកាត់ទោសផងដែរតាមច្បាប់ ៕

កុមារាពិការភ្នែក យកឈ្នះបេក្ខភាព រាប់រយ នាក់ ក្លាយជា ម្ចាស់ជ័យលាភី Cambodia Got talent រដូវកាលទី១ (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក Cambodia’s got talent រដូវទី ១ ដែលធ្វើការ ចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍ ហង្សមាសចាប់ តាំងពី ចុងខែវិច្ឆិកា ឆ្នាំ២០១៤ មកនោះ ឥលូវនេះ បានរកឃើញ ម្ចាស់ជ័យលាភី ទទួលបាន ទឹកប្រាក់ ២០០ លានរៀល កាលពីយប់ ថ្ងៃសុក្រ ម្សិលមិញ នេះហើយ។
វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី Cambodia’s got talent យប់មិញនេះ ពិតជាធ្វើឲ្យទាក់ទាញ ទស្សនិកជន ឲ្យជក់ចិត្ត ដិតអារម្មណ៍នូវ ការសំដែង សមត្ថភាព ទេពកោលស្យដ៏អស្ចារ្យ ពី បេក្ខភាពទាំង ១៤ ការសម្តែង ដែល ពួួកគេ ឆ្លងកាត់ វគ្គចម្រុះ អស់រយៈ ៣ខែ ពីបេក្ខភាព រាប់រយនាក់  ទើប អាច មកប្រកួត លើកពាន ក្នុងសប្តាហ៍ ចុងក្រោយនេះ បាន ។
កុមារា យឿន ពិសី ដែលពិការភ្នែក  ប៉ុន្តែមានសេចក្តីក្លាហាន និង ការតស៊ូពុះពារ ព្រមជាមួយទេព កោលស្យដោយ មាន សំលេងដ៏ ពិរោះ ពីកំណើត  ចុងក្រោយ បានក្លាយជា ម្ចាស់ជ័យលាភី Cambodia’s got talent រដូវទី ១ នេះ ដោយទទួលបាន បោះឆ្នោតគាំទ្រ (vote) ពី ទស្សនិកជនកម្ពុជា ច្រើនជាងបេក្ខភាព ដទៃទៀត ៕
ទស្សនាវីដេអូ ខាងក្រោមនេះ ៖
ការសំដែង សមត្ថភាព របស់ប្អូនប្រុស យឿន ពិសី
ការប្រកាសលទ្ធផល ជ័យលាភី

ប្រភព: khmerload

ជួួយដាក់ពិន្ទុទៅមើល ថាតើ តារាស្រីខ្មែរ មួយណា មានទម្រង់មុខ ស្រស់ស្អាតខ្លាំងបំផុត?

កំសាន្ត៖ ជាការពិត សម្រស់ជាផ្នែកទាក់ទាញមួយដ៏សំខាន់ ក្នុងនាមជាតារាចម្រៀង ឬក៏តារាសម្តែង ដែលអាចធ្វើឲ្យការងារសិល្បៈ ជោគជ័យ ប្រកបទៅដោយ ភាពរលូនបាន។ ដូចជាប្រិយមិត្ត ធ្លាប់តែជ្រាបមកហើយ អំពីសម្រស់របស់តារាស្រីល្បីៗ ជុំវិញពិភពលោក ប៉ុន្តែសម្រាប់ថ្ងៃនេះ ខ្មែរឡូត បង្វែរចំណាប់អារម្មណ៏ របស់ប្រិយមិត្ត មកតាមដានសម្រស់ របស់តារាស្រីៗ ខ្មែរវិញម្តង។
ចំពោះរូបសម្ផស្សនៃទម្រង់មុខ របស់តារាស្រីមួយចំនួន ដែលខ្មែរឡូត អាចរករូបភាពនានា ពីបណ្តាញសង្គមបាន ពិតជាមាន ភាពទាក់ទាញយ៉ាងខ្លាំង  ដោយសារតែ ទម្រង់មុខ ដ៏ស្រស់ស្អាត និង គួរឲ្យស្រឡាញ់ របស់ពួកគេ។ បន្ថែមពីនេះទៅទៀត តារាស្រីខ្មែរមួយចំនួន ដែលមហាជនតែងតែសរសើរ ពីទម្រង់មុខ ដ៏ស្រស់សោភានោះ មានដូចជា កញ្ញា ម៉ាក សែនសូនីតា កញ្ញា គង់ ចាន់ស្រីមុំ  កញ្ញា មាន សូនីតា ជាដើម។ មិនតែប៉ុណ្ណោះ សម្ផស្សដ៏ស្រស់ផូរផង់ របស់ពួកគេនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មានការច្រណែន ផងក៏អាចថាបាន។ ចង់ដឹងថា តារាស្រីខ្មែរណាខ្លះ មានទម្រង់មុខស្អាតខ្លះ តោះក្រឡេកមើល រូបថតខាងក្រោម និង ជួយដាក់ពិន្ទុ ទាំងអស់គ្នា!
បញ្ជាក់៖ ទាំងនេះគ្រាន់តែជា រូបភាព ខ្លះៗ ដែលខ្មែរឡូត អាចរកបាន តាមបណ្តាញសង្គមប៉ុណ្ណោះ ដូច្នេះប្រិយមិត្ត ក៏អាចជួយប្រាប់ខ្មែរឡូត នៅក្នុងមតិ ខាងក្រោម ផងដែរណា៕
កញ្ញា ម៉ាក សែនសូនីតា

កញ្ញា គង់ ចាន់ស្រីមុំ

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន


កញ្ញា ឱក សុគន្ធកញ្ញា


អ្នកនាង សុខ សោម៉ាវត្តី

កញ្ញា សុគន្ធ និសា


អ្នកនាង ពេជ្រ សោភា

កញ្ញា មាន សូនីតា

អ្នកនាង សារាយ សក្កណា


កញ្ញា ស៊ិន យូបិន


កញ្ញា  រ៉ាឌី


កញ្ញា វ៉ា នីឡា


កញ្ញា អីវ៉ា


កញ្ញា គង់ វង្សយ៉ាទី

អ្នកនាង ចន ចាន់លក្ខិណា

កញ្ញា ជីជី
ប្រភព khmerload

ស៊ិន រតនា ជះទុនជាង ៣ម៉ឺន ដុល្លារ បើក​ជំនួញ​រក​ស៊ី ខណៈ​សិល្បៈ​ត្រូវ​ផ្អាក

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង សាច់ស្រឡូន ថ្ពាល់ខួចទាំងសងកញ្ញា ស៊ិន រតនា ក្រោយពី ឈានជើង ចូលប្រឡូក ក្នុងវិស័យសិល្បៈ មួយរយៈមក ត្រូវបានមហាជន ស្គាល់ និងមើល ឃើញថា នាងជាតារា ស្រីមួយដួង ដែលមាន ឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈការ សម្តែងខ្សែ ភាពយន្ត និងធ្វើជាពិធីការិនី តាមបណ្តាកម្មវិធី របស់ទូរទស្សន៍ ក្នុងស្រុក និងការដើរបង្ហាញ ម៉ូដជាដើម ។
ទន្ទឹមនឹងការងារសិល្បៈ និងសន្ទុះនៃកេរ្តិ៍ឈ្មោះរបស់នាង កំពុងតែបោះជំហាន ទៅមុខជាលំដាប់នេះ ស្រាប់តែ ឮព័ត៌មាន មកថា កញ្ញា ស៊ិន រតនា បានផ្អាកពីសិល្បៈមួយរយៈ ដើម្បីយក ពេល ទៅមើលការ ខុសត្រូវលើ មុខជំនួញរកស៊ី ផ្ទាល់ខ្លួនខាងក្រៅ ។ ខណៈដែល មុននេះ ក៏មានព័ត៌មានដែរថា នាងបាន ចំណាយលុយ ខ្ទង់រាប់ម៉ឺនដុល្លារ បើករបររកស៊ី ផ្ទាល់ខ្លួន ។
តាមប្រភពព័ត៌មានគួរឲ្យទុកចិត្ត ពីរង្វង់អ្នកសិល្បៈ បានបង្ហើបប្រាប់ LookingTODAY ថា សព្វថ្ងៃនេះ តារាសម្តែង ស្រីកញ្ញា ស៊ិន រតនា កំពុងតែ ក្លាយទៅជាថៅកែ វ័យក្មេងមួយរូប ដោយ រវល់ខ្លាំង ជាមួយ នឹងមុខជំនួញ រកស៊ីផ្ទាល់ខ្លួន ក្រៅពីអាជីពសិល្បៈ ដែលបាន ចាយទុន ប្រមាណជាង ៣ម៉ឺនដុល្លារ ដោយមុខ ជំនួញថ្មីនេះ ត្រូវបានគេដឹងថា ជាលក្ខណៈ នាំចូល ផលិតផល ក្រៅប្រទេស យកមកលក់ នៅក្នុងស្រុកខ្មែរ ។ ដូច្នេះទើបនាង សម្រេចចិត្ត ផ្អាកសិល្បៈ មួយរយៈពេលខ្លី ដើម្បីមើលការខុសត្រូវ រហូតលេច ចេញជាផ្លែផ្កា ដំណើរការ ជោគជ័យទៅមុខ ទើបនាង ចូលសិល្បៈវិញ ។
ទាក់ទងនឹងព័ត៌មាននេះគេហទំព័រកម្សាន្ត LookingTODAY នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានទាក់ទង តាមទូរស័ព្ទ ដើម្បីសុំការ បកស្រាយពីកញ្ញា ស៊ិន រតនា ដែរ ។ ប៉ុន្តែលេខ ទូរស័ព្ទរបស់នាង ខលចូល ជាច្រើនលើក ប៉ុន្តែគ្មាន អ្នកទទួល ។
កញ្ញា ស៊ិន រតនា បន្ទាប់ពីដាក់ខ្លួនចូលប្រឡូកក្នុង សិល្បៈអស់រយៈពេលប្រមាណជាង ៣-៤ ឆ្នាំមកនេះ ត្រូវបាន គេមើលឃើញថា នាងទទួលបានការងារជាច្រើន នៅក្នុងអាជីពសិល្បៈ ទាំងធ្វើ ជាពិធីការិនី ទាំងការសម្តែងភាពយន្ត និងការបង្ហាញម៉ូដជាដើម ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ khmerload

ទៅឆក់ត្រី បាត់មួយព្រឹក ប្អូនតាម រកឃើញ ស្លាប់បាត់

កណ្តាល ៖ យុវជនម្នាក់ បានស្ពាយឧបករណ៍ឆក់ត្រី ចុះទៅឆក់ត្រីម្នាក់ឯង នៅក្នុងវាលបឹង ដោយបាត់ យូរពេក ប្អូន ប្រុសជិះទូក តាមរកពេល ក៏ប្រទះឃើញ ដេកស្លាប់ដោយដងឆក់ ជាប់នៅ និងខ្លួនផងដែរ ។
ហេតុការណ៍នេះ ត្រូវបាន ប្រទះឃើញ កាលពីវេលាម៉ោងប្រហែលជា១៥និង៣០នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ក្នុងបឹងខាង ក្រោយផ្ទះជនរងគ្រោះ ក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះឃុត ឃុង ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
នគរបាលបានបន្តទៀតថា នៅម៉ោងប្រហែល១២ថ្ងៃត្រង់ឈ្មោះឃុត យុង បានចេញពីផ្ទះទៅឆក់ត្រី នៅចំណុច ខ្ពប ក្រោយផ្ទះ តែម្នាក់ឯងង លុះដល់ ពេលយូរពេកមិនឃើញ ត្រលប់មក វិញ ប្អូនឈ្មោះឃុត  ខេម បានជិះទូកតាមរក ក៏ឃើញបង ដួលដេក ស្លាប់ទៅហើយ នៅក្នុងទឹក ចំណុចឆក់ត្រី ដោយខ្លួន ជាប់អាគុយ  នៅខ្នង   ជាប់និង ដងឆក់ ។ ហើយប្អូនក៏ លើកដាក់លើ ទូកយកមក ដោយទុកឧបករណ៏ ឆក់ ចោលនៅ ចំណុចកើតហេតុ ហើយបាន រាយការណ៍ ប្រាប់នគរបាល ឲ្យចុះសាកសព បន្ទាប់ពី ពិនិត្យ រួចនគរបាល សន្និដ្ឋានថា ជនរងគ្រោះ ពិតត្រូវឆក់ ដោយខ្លួនឯងស្លាប់ និងបានប្រគល់ ទៅឲ្យក្រុម គ្រួសារ ចសត់ចែង ធ្វើបុណ្យ សពតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ khmerload

មានដឹងថា ក្រោយពី អ្នកស្លាប់ទៅ តើ Account ហ្វេសប៊ុក របស់អ្នក នឹងទៅជា យ៉ាងណាទេ?

បរទេស៖ កាលពីពេលថ្មីៗនេះ ហ្វេសប៊ុក ដែលជាបណ្តាញ ទំនាក់ទំនងសង្គម ដ៏ល្បីមួយ បានបញ្ចេញ គោលការណ៍ដ៏ថ្មី និងប្លែកមួយ ដែលវា អាចឲ្យអ្នកជ្រើសរើស ថាតើអ្នកណា នឹងអាចមើលថែ Account ហ្វេសប៊ុក របស់អ្នកបាន ក្រោយពេលដែល អ្នកបាន ចែកឋានទៅ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហ្វេសប៊ុក បានកំពុង ដំណើរការ លក្ខណៈពិសេស ថ្មីមួយ ដែលមានឈ្មោះថា Legacy Contact ដើម្បីអាច ឲ្យអ្នកជ្រើសរើស មនុស្សដ៏ សក្តិសមម្នាក់ មកគ្រប់គ្រង Account ហ្វេសប៊ុក ជំនួសអ្នកបាន បន្ទាប់ពីអ្នក បានស្លាប់ បាត់បង់ជីវិតទៅ។
Legacy Contact មានលក្ខណៈពិសេស ច្រើនបែបដូចជា ធ្វើការប្រកាស អំពីព័ត៌មានលំអិត នៃការរំឭក ដល់វិញ្ញាណក្ខ័ន្ធ របស់អ្នក, អាចឲ្យមាន ការឆ្លើយតប នូវការទទួល យកមិត្តថ្មី ក្នុងហ្វេសប៊ុក (Accept Friend’s request), ធ្វើការ Update រូបភាពនៃ account របស់ខ្លួន ពោលគឺទាំង profile picture និង cover photo, និងព្រមទាំងអាច ទាញយករូបថត ដែលបានផ្ទុក នៅក្នុង account ហ្វេសប៊ុក របស់អ្នកទៀតផង។ លើសពីនេះទៀត ក្រុមហ៊ុន ហ្វេសប៊ុក ក៏បានបញ្ជាក់ទៀតថា ទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់អ្នក ក៏នឹងជំនួសមកវិញ ដោយមានពាក្យ “Remembering” នៅពីលើ ឈ្មោះរបស់អ្នក ផងដែរ។
យ៉ាងណាមិញ ដំណើរការនៃ លក្ខណៈពិសេសនោះ គឺអាចគ្រប់គ្រង បានដោយមនុស្ស ដែលអ្នកបាន ជ្រើសរើស និងទុកចិត្ត ដូចជា មិត្តភក្តិជិតស្និទ្ធ, សាច់ញាតិ, ឬគ្រួសារ ជាដើម។ ក៏ប៉ុន្តែ អ្នកដែលគ្រប់គ្រង នោះក៏មិនមានសិទ្ធ ក្នុងការ log ចូលក្នុង ហ្វេសប៊ុក របស់អ្នក, ផ្លាស់ប្តូរ account settings ឬក៏ចូលមើល សារឯកជន (private messages) របស់អ្នក បានឡើយ។
Legacy Contact ចាប់ផ្តើមដំណើរការ នៅពេលដែល មនុស្សដែល អ្នកជ្រើសរើសនោះ ធ្វើការរាយការណ៍ ទៅកាន់ ហ្វេសប៊ុក អំពីមរណភាព របស់អ្នក។ គួរបញ្ជាក់ផងដែរថា ចំពោះលក្ខណៈពិសេស មួយនេះគឺទើបតែ បង្កើតឡើងថ្មី ហើយមានតែ នៅក្នុងប្រទេស មួយចំនួន ប៉ុណ្ណោះ រីឯសម្រាប់ អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក នៅក្នុងប្រទេស កម្ពុជា របស់យើង នឹងអាច ប្រើប្រាស់បាន នូវលក្ខណៈពិសេស មួយនេះនា ពេលឆាប់ៗខាងមុខ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពនៃ Account ហ្វេសប៊ុក របស់អ្នក ដែលប្រើ legacy contact ក្រោយពេល ដែលបានស្លាប់ទៅ
វីដេអូនៃ របៀបកំណត់ ឬក៏ប្រើប្រាស់ legacy contact៖

ប្រភព៖ khmerload