Monday, May 25, 2015

តើអនុសម្បជញ្ញៈជាអ្វី?​(What is Subconscious?)



 ដោយ៖ ដារីយ៉ា
នៅក្នុងចិត្ត​វិទ្យាSubconscious គឺជាផ្នែកមួយនៃស្មារតីដែលមិនមែនស្ថិតនៅក្នុង​បច្ចុប្បន្នកាល ហើយមានការស្រមើលស្រមៃអំពីអ្វីដែលធ្លាប់បានកើតឡើងពីមុន​​ តែមានលក្ខណៈមិនច្បាស់លាស់។ពាក្យថា​​​​ Subconscious​​ គឺមានប្រភពមក​ពីភាសាអាល្លឺម៉ង់ ដោយវាបានបង្កើតឡើងដោយចិត្តវិទូម្នាក់ដែលមានឈ្មោះថា Pierre Janet(1859-1947) លោកបានអះអាងថា គំនិតទាំងនេះគឺជាការយល់ឃើញមួយដ៏មានអានុភាពទើបលោកហៅគំនិតនេះថា Subconscious
ចំណែកលោក Carl Jung បាននិយាយថាការរំពឹងទុកឫការចងចាំដឹងខ្លួនរបស់យើងគឺមានកំណត់ វាបានផ្ទុកនូវរាល់ចំណេះដឹង និងបទពិសោធន៍ទុកសំរាប់ពេលណាដែលវាត្រូវការប្រើប្រាស់។


Definition of Subconscious: In psychology, The subconscious is the part of consciousness that is not currently in focal awareness. The word “subconscious” come from Germany language Frenchsubconscient. The word was create by the psychologist Prerre Janet (1859-1947).who argued that under the layers of the functions of the conscious mind there is a powerful awareness that he called the subconscious mind.
Carl Jung said that the conscious has a limit and then it stores knowledge and prior experience in a store when it is needed.




វីដេអូ៖ youtube.com



Sunday, March 1, 2015

 គួរឲ្យអាណិតមែន! ក្មេង ប្រុសអាយុទើប១ឆ្នាំត្រូវ ម្តាយប្រើហិង្សាដោយ ចាប់បង្អកស្រាចូលមាត់

អាម៉េរិក៖ ក្មេងប្រុសដ៏តូចម្នាក់អាយុទើបមួយឆ្នាំត្រូវបានស្ត្រីជាម្តាយវ័យក្មេង និងមិត្តប្រុសរបស់នាងបង្ខំបង្អកស្រាចូលក្នុងមាត់របស់គេ ហើយម្តាយរូបនោះ ថែមទាំងទះកំភ្លៀង កូនទៀតផងពេលដែលឃើញកុមាររងគ្រោះក្អួត ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងរដ្ឋ Louisiana សហរដ្ឋអាម៉េរិក ប៉ូលីសបានចាប់ខ្លួនស្ត្រីបង្កហេតុដែលជាម្តាយមានអាយុ២៣ឆ្នាំឈ្មោះ Krysten Verdin និងបុរសជាមិត្តប្រុសនាងអាយុ២៤ឆ្នាំឈ្មោះ Brett Flower ដោយចោទប្រកាន់ពីបទប្រព្រឹត្តទង្វើព្រៃផ្សៃលើក្មេង ។ ក្រោយពេលសាកសួរ Flower សារភាពប្រាប់ប៉ូលីសថា គេបង្អកស្រាបៀរចូលមាត់ក្មេង ដើម្បីភាពសប្បាយតែប៉ុណ្ណោះ បន្ទាប់មកប៉ូលីសបានបញ្ជូនខ្លួនគេ និងម្តាយក្មេងទៅតុលាការរង់ចាំការកាត់ទោសផងដែរតាមច្បាប់ ៕

កុមារាពិការភ្នែក យកឈ្នះបេក្ខភាព រាប់រយ នាក់ ក្លាយជា ម្ចាស់ជ័យលាភី Cambodia Got talent រដូវកាលទី១ (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក Cambodia’s got talent រដូវទី ១ ដែលធ្វើការ ចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍ ហង្សមាសចាប់ តាំងពី ចុងខែវិច្ឆិកា ឆ្នាំ២០១៤ មកនោះ ឥលូវនេះ បានរកឃើញ ម្ចាស់ជ័យលាភី ទទួលបាន ទឹកប្រាក់ ២០០ លានរៀល កាលពីយប់ ថ្ងៃសុក្រ ម្សិលមិញ នេះហើយ។
វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី Cambodia’s got talent យប់មិញនេះ ពិតជាធ្វើឲ្យទាក់ទាញ ទស្សនិកជន ឲ្យជក់ចិត្ត ដិតអារម្មណ៍នូវ ការសំដែង សមត្ថភាព ទេពកោលស្យដ៏អស្ចារ្យ ពី បេក្ខភាពទាំង ១៤ ការសម្តែង ដែល ពួួកគេ ឆ្លងកាត់ វគ្គចម្រុះ អស់រយៈ ៣ខែ ពីបេក្ខភាព រាប់រយនាក់  ទើប អាច មកប្រកួត លើកពាន ក្នុងសប្តាហ៍ ចុងក្រោយនេះ បាន ។
កុមារា យឿន ពិសី ដែលពិការភ្នែក  ប៉ុន្តែមានសេចក្តីក្លាហាន និង ការតស៊ូពុះពារ ព្រមជាមួយទេព កោលស្យដោយ មាន សំលេងដ៏ ពិរោះ ពីកំណើត  ចុងក្រោយ បានក្លាយជា ម្ចាស់ជ័យលាភី Cambodia’s got talent រដូវទី ១ នេះ ដោយទទួលបាន បោះឆ្នោតគាំទ្រ (vote) ពី ទស្សនិកជនកម្ពុជា ច្រើនជាងបេក្ខភាព ដទៃទៀត ៕
ទស្សនាវីដេអូ ខាងក្រោមនេះ ៖
ការសំដែង សមត្ថភាព របស់ប្អូនប្រុស យឿន ពិសី
ការប្រកាសលទ្ធផល ជ័យលាភី

ប្រភព: khmerload

ជួួយដាក់ពិន្ទុទៅមើល ថាតើ តារាស្រីខ្មែរ មួយណា មានទម្រង់មុខ ស្រស់ស្អាតខ្លាំងបំផុត?

កំសាន្ត៖ ជាការពិត សម្រស់ជាផ្នែកទាក់ទាញមួយដ៏សំខាន់ ក្នុងនាមជាតារាចម្រៀង ឬក៏តារាសម្តែង ដែលអាចធ្វើឲ្យការងារសិល្បៈ ជោគជ័យ ប្រកបទៅដោយ ភាពរលូនបាន។ ដូចជាប្រិយមិត្ត ធ្លាប់តែជ្រាបមកហើយ អំពីសម្រស់របស់តារាស្រីល្បីៗ ជុំវិញពិភពលោក ប៉ុន្តែសម្រាប់ថ្ងៃនេះ ខ្មែរឡូត បង្វែរចំណាប់អារម្មណ៏ របស់ប្រិយមិត្ត មកតាមដានសម្រស់ របស់តារាស្រីៗ ខ្មែរវិញម្តង។
ចំពោះរូបសម្ផស្សនៃទម្រង់មុខ របស់តារាស្រីមួយចំនួន ដែលខ្មែរឡូត អាចរករូបភាពនានា ពីបណ្តាញសង្គមបាន ពិតជាមាន ភាពទាក់ទាញយ៉ាងខ្លាំង  ដោយសារតែ ទម្រង់មុខ ដ៏ស្រស់ស្អាត និង គួរឲ្យស្រឡាញ់ របស់ពួកគេ។ បន្ថែមពីនេះទៅទៀត តារាស្រីខ្មែរមួយចំនួន ដែលមហាជនតែងតែសរសើរ ពីទម្រង់មុខ ដ៏ស្រស់សោភានោះ មានដូចជា កញ្ញា ម៉ាក សែនសូនីតា កញ្ញា គង់ ចាន់ស្រីមុំ  កញ្ញា មាន សូនីតា ជាដើម។ មិនតែប៉ុណ្ណោះ សម្ផស្សដ៏ស្រស់ផូរផង់ របស់ពួកគេនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មានការច្រណែន ផងក៏អាចថាបាន។ ចង់ដឹងថា តារាស្រីខ្មែរណាខ្លះ មានទម្រង់មុខស្អាតខ្លះ តោះក្រឡេកមើល រូបថតខាងក្រោម និង ជួយដាក់ពិន្ទុ ទាំងអស់គ្នា!
បញ្ជាក់៖ ទាំងនេះគ្រាន់តែជា រូបភាព ខ្លះៗ ដែលខ្មែរឡូត អាចរកបាន តាមបណ្តាញសង្គមប៉ុណ្ណោះ ដូច្នេះប្រិយមិត្ត ក៏អាចជួយប្រាប់ខ្មែរឡូត នៅក្នុងមតិ ខាងក្រោម ផងដែរណា៕
កញ្ញា ម៉ាក សែនសូនីតា

កញ្ញា គង់ ចាន់ស្រីមុំ

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន


កញ្ញា ឱក សុគន្ធកញ្ញា


អ្នកនាង សុខ សោម៉ាវត្តី

កញ្ញា សុគន្ធ និសា


អ្នកនាង ពេជ្រ សោភា

កញ្ញា មាន សូនីតា

អ្នកនាង សារាយ សក្កណា


កញ្ញា ស៊ិន យូបិន


កញ្ញា  រ៉ាឌី


កញ្ញា វ៉ា នីឡា


កញ្ញា អីវ៉ា


កញ្ញា គង់ វង្សយ៉ាទី

អ្នកនាង ចន ចាន់លក្ខិណា

កញ្ញា ជីជី
ប្រភព khmerload

ស៊ិន រតនា ជះទុនជាង ៣ម៉ឺន ដុល្លារ បើក​ជំនួញ​រក​ស៊ី ខណៈ​សិល្បៈ​ត្រូវ​ផ្អាក

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង សាច់ស្រឡូន ថ្ពាល់ខួចទាំងសងកញ្ញា ស៊ិន រតនា ក្រោយពី ឈានជើង ចូលប្រឡូក ក្នុងវិស័យសិល្បៈ មួយរយៈមក ត្រូវបានមហាជន ស្គាល់ និងមើល ឃើញថា នាងជាតារា ស្រីមួយដួង ដែលមាន ឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈការ សម្តែងខ្សែ ភាពយន្ត និងធ្វើជាពិធីការិនី តាមបណ្តាកម្មវិធី របស់ទូរទស្សន៍ ក្នុងស្រុក និងការដើរបង្ហាញ ម៉ូដជាដើម ។
ទន្ទឹមនឹងការងារសិល្បៈ និងសន្ទុះនៃកេរ្តិ៍ឈ្មោះរបស់នាង កំពុងតែបោះជំហាន ទៅមុខជាលំដាប់នេះ ស្រាប់តែ ឮព័ត៌មាន មកថា កញ្ញា ស៊ិន រតនា បានផ្អាកពីសិល្បៈមួយរយៈ ដើម្បីយក ពេល ទៅមើលការ ខុសត្រូវលើ មុខជំនួញរកស៊ី ផ្ទាល់ខ្លួនខាងក្រៅ ។ ខណៈដែល មុននេះ ក៏មានព័ត៌មានដែរថា នាងបាន ចំណាយលុយ ខ្ទង់រាប់ម៉ឺនដុល្លារ បើករបររកស៊ី ផ្ទាល់ខ្លួន ។
តាមប្រភពព័ត៌មានគួរឲ្យទុកចិត្ត ពីរង្វង់អ្នកសិល្បៈ បានបង្ហើបប្រាប់ LookingTODAY ថា សព្វថ្ងៃនេះ តារាសម្តែង ស្រីកញ្ញា ស៊ិន រតនា កំពុងតែ ក្លាយទៅជាថៅកែ វ័យក្មេងមួយរូប ដោយ រវល់ខ្លាំង ជាមួយ នឹងមុខជំនួញ រកស៊ីផ្ទាល់ខ្លួន ក្រៅពីអាជីពសិល្បៈ ដែលបាន ចាយទុន ប្រមាណជាង ៣ម៉ឺនដុល្លារ ដោយមុខ ជំនួញថ្មីនេះ ត្រូវបានគេដឹងថា ជាលក្ខណៈ នាំចូល ផលិតផល ក្រៅប្រទេស យកមកលក់ នៅក្នុងស្រុកខ្មែរ ។ ដូច្នេះទើបនាង សម្រេចចិត្ត ផ្អាកសិល្បៈ មួយរយៈពេលខ្លី ដើម្បីមើលការខុសត្រូវ រហូតលេច ចេញជាផ្លែផ្កា ដំណើរការ ជោគជ័យទៅមុខ ទើបនាង ចូលសិល្បៈវិញ ។
ទាក់ទងនឹងព័ត៌មាននេះគេហទំព័រកម្សាន្ត LookingTODAY នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានទាក់ទង តាមទូរស័ព្ទ ដើម្បីសុំការ បកស្រាយពីកញ្ញា ស៊ិន រតនា ដែរ ។ ប៉ុន្តែលេខ ទូរស័ព្ទរបស់នាង ខលចូល ជាច្រើនលើក ប៉ុន្តែគ្មាន អ្នកទទួល ។
កញ្ញា ស៊ិន រតនា បន្ទាប់ពីដាក់ខ្លួនចូលប្រឡូកក្នុង សិល្បៈអស់រយៈពេលប្រមាណជាង ៣-៤ ឆ្នាំមកនេះ ត្រូវបាន គេមើលឃើញថា នាងទទួលបានការងារជាច្រើន នៅក្នុងអាជីពសិល្បៈ ទាំងធ្វើ ជាពិធីការិនី ទាំងការសម្តែងភាពយន្ត និងការបង្ហាញម៉ូដជាដើម ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ khmerload

ទៅឆក់ត្រី បាត់មួយព្រឹក ប្អូនតាម រកឃើញ ស្លាប់បាត់

កណ្តាល ៖ យុវជនម្នាក់ បានស្ពាយឧបករណ៍ឆក់ត្រី ចុះទៅឆក់ត្រីម្នាក់ឯង នៅក្នុងវាលបឹង ដោយបាត់ យូរពេក ប្អូន ប្រុសជិះទូក តាមរកពេល ក៏ប្រទះឃើញ ដេកស្លាប់ដោយដងឆក់ ជាប់នៅ និងខ្លួនផងដែរ ។
ហេតុការណ៍នេះ ត្រូវបាន ប្រទះឃើញ កាលពីវេលាម៉ោងប្រហែលជា១៥និង៣០នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ក្នុងបឹងខាង ក្រោយផ្ទះជនរងគ្រោះ ក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះឃុត ឃុង ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
នគរបាលបានបន្តទៀតថា នៅម៉ោងប្រហែល១២ថ្ងៃត្រង់ឈ្មោះឃុត យុង បានចេញពីផ្ទះទៅឆក់ត្រី នៅចំណុច ខ្ពប ក្រោយផ្ទះ តែម្នាក់ឯងង លុះដល់ ពេលយូរពេកមិនឃើញ ត្រលប់មក វិញ ប្អូនឈ្មោះឃុត  ខេម បានជិះទូកតាមរក ក៏ឃើញបង ដួលដេក ស្លាប់ទៅហើយ នៅក្នុងទឹក ចំណុចឆក់ត្រី ដោយខ្លួន ជាប់អាគុយ  នៅខ្នង   ជាប់និង ដងឆក់ ។ ហើយប្អូនក៏ លើកដាក់លើ ទូកយកមក ដោយទុកឧបករណ៏ ឆក់ ចោលនៅ ចំណុចកើតហេតុ ហើយបាន រាយការណ៍ ប្រាប់នគរបាល ឲ្យចុះសាកសព បន្ទាប់ពី ពិនិត្យ រួចនគរបាល សន្និដ្ឋានថា ជនរងគ្រោះ ពិតត្រូវឆក់ ដោយខ្លួនឯងស្លាប់ និងបានប្រគល់ ទៅឲ្យក្រុម គ្រួសារ ចសត់ចែង ធ្វើបុណ្យ សពតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ khmerload

មានដឹងថា ក្រោយពី អ្នកស្លាប់ទៅ តើ Account ហ្វេសប៊ុក របស់អ្នក នឹងទៅជា យ៉ាងណាទេ?

បរទេស៖ កាលពីពេលថ្មីៗនេះ ហ្វេសប៊ុក ដែលជាបណ្តាញ ទំនាក់ទំនងសង្គម ដ៏ល្បីមួយ បានបញ្ចេញ គោលការណ៍ដ៏ថ្មី និងប្លែកមួយ ដែលវា អាចឲ្យអ្នកជ្រើសរើស ថាតើអ្នកណា នឹងអាចមើលថែ Account ហ្វេសប៊ុក របស់អ្នកបាន ក្រោយពេលដែល អ្នកបាន ចែកឋានទៅ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហ្វេសប៊ុក បានកំពុង ដំណើរការ លក្ខណៈពិសេស ថ្មីមួយ ដែលមានឈ្មោះថា Legacy Contact ដើម្បីអាច ឲ្យអ្នកជ្រើសរើស មនុស្សដ៏ សក្តិសមម្នាក់ មកគ្រប់គ្រង Account ហ្វេសប៊ុក ជំនួសអ្នកបាន បន្ទាប់ពីអ្នក បានស្លាប់ បាត់បង់ជីវិតទៅ។
Legacy Contact មានលក្ខណៈពិសេស ច្រើនបែបដូចជា ធ្វើការប្រកាស អំពីព័ត៌មានលំអិត នៃការរំឭក ដល់វិញ្ញាណក្ខ័ន្ធ របស់អ្នក, អាចឲ្យមាន ការឆ្លើយតប នូវការទទួល យកមិត្តថ្មី ក្នុងហ្វេសប៊ុក (Accept Friend’s request), ធ្វើការ Update រូបភាពនៃ account របស់ខ្លួន ពោលគឺទាំង profile picture និង cover photo, និងព្រមទាំងអាច ទាញយករូបថត ដែលបានផ្ទុក នៅក្នុង account ហ្វេសប៊ុក របស់អ្នកទៀតផង។ លើសពីនេះទៀត ក្រុមហ៊ុន ហ្វេសប៊ុក ក៏បានបញ្ជាក់ទៀតថា ទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់អ្នក ក៏នឹងជំនួសមកវិញ ដោយមានពាក្យ “Remembering” នៅពីលើ ឈ្មោះរបស់អ្នក ផងដែរ។
យ៉ាងណាមិញ ដំណើរការនៃ លក្ខណៈពិសេសនោះ គឺអាចគ្រប់គ្រង បានដោយមនុស្ស ដែលអ្នកបាន ជ្រើសរើស និងទុកចិត្ត ដូចជា មិត្តភក្តិជិតស្និទ្ធ, សាច់ញាតិ, ឬគ្រួសារ ជាដើម។ ក៏ប៉ុន្តែ អ្នកដែលគ្រប់គ្រង នោះក៏មិនមានសិទ្ធ ក្នុងការ log ចូលក្នុង ហ្វេសប៊ុក របស់អ្នក, ផ្លាស់ប្តូរ account settings ឬក៏ចូលមើល សារឯកជន (private messages) របស់អ្នក បានឡើយ។
Legacy Contact ចាប់ផ្តើមដំណើរការ នៅពេលដែល មនុស្សដែល អ្នកជ្រើសរើសនោះ ធ្វើការរាយការណ៍ ទៅកាន់ ហ្វេសប៊ុក អំពីមរណភាព របស់អ្នក។ គួរបញ្ជាក់ផងដែរថា ចំពោះលក្ខណៈពិសេស មួយនេះគឺទើបតែ បង្កើតឡើងថ្មី ហើយមានតែ នៅក្នុងប្រទេស មួយចំនួន ប៉ុណ្ណោះ រីឯសម្រាប់ អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក នៅក្នុងប្រទេស កម្ពុជា របស់យើង នឹងអាច ប្រើប្រាស់បាន នូវលក្ខណៈពិសេស មួយនេះនា ពេលឆាប់ៗខាងមុខ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពនៃ Account ហ្វេសប៊ុក របស់អ្នក ដែលប្រើ legacy contact ក្រោយពេល ដែលបានស្លាប់ទៅ
វីដេអូនៃ របៀបកំណត់ ឬក៏ប្រើប្រាស់ legacy contact៖

ប្រភព៖ khmerload

Friday, February 27, 2015

Costa ​ថា​នឹង​ប្រយ័ត្ន​ជាង​មុន ​តែ​មិន​ប្ដូរ​ឥរិយាបថ​ឡើយ

 ប្រភពពី៖http://news.sabay.com.kh/
Diego Costa ​ព្រម​ទទួល​ស្គាល់​ថា​រូប​គេ​ពិត​ជា​បង្ក​កំហុស​ធ្ងន់​ទៅ​លើ​កីឡាករ Emre Can ​មែន​ ប៉ុន្តែ​ការ​ដែល​ខាង FA ​ពិន័យ​រូប​គេ​ដល់​​៣​ប្រកួត​នោះ​គឺ​មិន​អាច​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ផ្លាស់​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​ប្រកួត​ក្រោយ​ៗ​ទៀត​នោះ​ទេ។

25E90F2200000578-0-image-a-2_1424988809580

ខ្សែ​ប្រយុទ្ធ Costa ​បាន​និយាយ​មុន​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Capital One Cup ​ទល់​នឹង​ក្រុម Spurs ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ថា៖ “ពេល​ដែល​ខ្ញុំ​លេង​ដល់​ចំណុច​កំពូល​ហើយ​នោះ​ ខ្ញុំ​មិន​បាន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ច្បាស់​ថា​ខ្ញុំ​ត្រូវ​ព្យាយាម​ឱ្យ​អស់​ពី​លទ្ធភាព​តែ​ ប៉ុណ្ណោះ។ ជា​ការ​ពិត ខ្ញុំ​មិន​ដឹង​ថា​មាន​ប្រកួត​ប៉ុន្មាន​ហើយ​ទេ​ដែល​ខ្ញុំ​រក​គ្រាប់​បាល់​ បាន។ រឿង​ដែល​ពិន័យ​ខ្ញុំ​៣​ប្រកួត​នោះ​គឺ​មិន​អាច​មក​បំភ័យ​ខ្ញុំ​បាន​ទេ។ អ្វី​ដែល​ខ្ញុំ​បារម្ភ​នោះ​គឺ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​អាច​ជួយ​ក្រុម​រក​ គ្រាប់​បាល់​បាន”។

2520014E00000578-0-image-m-18_1424989917343

2622188600000578-0-The_Chelsea_striker_was_handed_a_retrospective_three_game_ban_fo-m-4_1424989286904

បន្ថែម​ពី​លើ​នេះ​ទៀត ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បន្ត​ថា៖ “ខ្ញុំ​ដឹង​ថា​ចាប់​ពី​ពេល​នេះ​ទៅ​ខ្ញុំ​ត្រូវ​តែ​ប្រយ័ត្ន​ជាង​មុន ព្រោះ​វា​មិន​មែន​ជា​ប្រយោជន៍​នោះ​ទេ ដែល​ត្រូវ​ខកខាន​លេង​ជា​ច្រើន​ប្រកួត​នោះ ប៉ុន្តែ​ការ​ប្រយ័ត្ន​នេះ​មិន​មែន​មានន័យ​ថា​ខ្ញុំ​ត្រូវ​តែ​ប្ដូរ​របៀប​លេង ​នោះ​ទេ។ ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ ហើយ​ការ​លេង​របស់​ខ្ញុំ​ក៏​នៅ​តែ​ដូច​មុនដ​ដែល”។

25EAF32D00000578-0-image-a-15_1424989795778

គួរ​បញ្ជាក់​ថា​អតីត​កីឡាករ Atletico Madrid ​រូប​នេះ​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​មក​ ​មិន​ទាន់​​អាច​​រក​គ្រាប់​បាល់​បាន​ទៀត​នោះ​ទេ ខណៈ​ដែល​១៧​គ្រាប់​របស់​គេ​នៅ​រដូវ​កាល​នេះ ​គឺ​រក​បាន​នៅ​ក្របខ័ណ្ឌ Premier League ​ទាំង​អស់ ពោល​គឺ​២០​ប្រកួត​រក​បាន​១៧​គ្រាប់។ ចំណែក​ឯ​ការ​បង្ហាញ​ខ្លួន​នៅ Champions League ​៦​ដង , Capital One Cup ​២​ និង​ FA Cup ​ម្ដង​មក​នោះ ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ ៕

លក់​ខ្លួន​តាំង​ពី​អាយុ​១៦​ឆ្នាំ​ ឥឡូវ​៧៥ហើយ​ ​តែ​បាន​ពាន​រង្វាន់​ល្បី​ដោយសារ​ការងារ​មនុស្ស​ភាគ​ច្រើន​មិន​អាច​ធ្វើ​បាន​

សឹង ​មិន​លើក​លែង​ថ្ងៃ​ណា​ឡើយ​ គេ​តែង​សង្កេត​ឃើញ​ស្ត្រី​សម្បុរ​ស្រអែម​ រាង​ស្ដើង​ខ្ពស់​ មាន​សក់​ស​ ដែល​គេ​ស្គាល់​ជា​ទូទៅ​នៅ​ម្ដុំ​នោះ​ថា​ ស៊ូ​ សុធាវី​ តែង​មាន​វត្តមាន​នៅ​វត្តភ្នំ​ តាម​មាត់​ទន្លេ​ តាម​សួន​ បើ​មិន​អីចឹង​ទេ​ គឺ​​នៅ​មុខ​វត្ត​បុទុម​ ក្នុង​រាជ​ធានី​ភ្នំពេញ។ បើ​មក​អង្គុយ​នៅ​កន្លែង​ទាក់​ទាញ​ទាំង​នេះ​នៅ​ប្រហែល​ជា​១០​ ឬ​១៥​ឆ្នាំ​មុន​ ច្បាស់​ណាស់​ សុធាវី​ ដែល​បុរស​ពិត​នឹង​ស្រងាក​ចិត្ត​ហ៊ាន ​តែ​លួច​ស្រលាញ់​ ប្រាកដ​ជា​ក្នុង​គោល​បំណង​មួយ​ គឺ​រង់ចាំ​ភ្ញៀវ​ដើម្បី​លក់​ខ្លួន​ ប៉ុន្តែ​ពេល​នេះ​មិន​មែន​ទេ​ គឺ​គាត់​មក​ដើម្បី​ឃ្លាំ​មើល​ក្រែង​លោ​មាន​ការ​រំលោភ​សិទ្ធិ​ដល់​ភេទ​ទី​បី។ តាម​រយៈ​ការងារ​នេះ​ ធ្វើ​ឲ្យ​ សុធាវី​បាន​ទទួល​ពាន​រង្វាន់​អន្តរជាតិ​មួយ​ពី​ប្រទេស​អាល្លឺម៉ង់ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

សុធាវី ​ អាយុ​៧៥​ឆ្នាំ​ បច្ចុប្បន្ន​ជា​ប្រធាន​ “អង្គការ​បុរស​ស្រ្ដី​​អភិវឌ្ឍន៍​កម្ពុជា”​ មាន​ប្រវត្តិ​រស់​នៅ​ក្នុង​​គ្រួសារ​មួយ​​មាន​ជីវភាព​គ្រាន់​បើ​ ក្នុង​ខេត្ត​តាកែវ។ គាត់​មាន​បង​ប្អូន​រហូត​ដល់​១៦​នាក់​ឯណោះ​ និង​មាន​ឪពុក ​និង​ម្ដាយ​ជា​គ្រូ​បង្រៀន​ទាំង​ពីរ​នាក់។ ក្រោយ​មក​ ឪពុក​របស់​គាត់​បាន​ក្លាយ​ជា​មន្រ្តី​ផ្នែក​​មេ​ព្រៃ។

Sopheavy002

បណ្ដេញ​ចេញ​ពី​គ្រួសារ​ដោយសារ​ខ្មាស​គេ

ឪពុក​ម្ដាយ​របស់​ សុធាវី​មិន​ពេញ​ចិត្ត​នឹង​សុធាវី​ឡើយ​។ ពួក​គាត់​ចង់​ឲ្យ​ សុធាវី​មាន​អាកប្បកិរិយា​រឹងប៉ឹង​ ជា​ក្មេង​ប្រុស​មួយ​រយ​ភាគ​រយ។ ដោយសារ​មិន​អាច​ទាញ​សុធាវី​មក​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​ ពេល​ខ្លះ​គាត់​ក៏​ជេរ​ស្ដី​ និង​ជួន​កាល​ឈាន​ដល់​វាយ​ដំ​ក៏​មាន។ ដោយសារ​ធ្វើ​យ៉ាង​ម៉េច​ក៏​មិន​អាច​កែ​ប្រែ​ចរិត​របស់​កូន​ខ្លួន​បាន​ ពួក​គេ​ក៏​សម្រេច​បណ្ដេញ​សុធាវី​ចេញ​ពី​ផ្ទះ​តែ​ម្ដង។

សុធារី​រំឭក​ រឿង​អតីតកាល​របស់​ខ្លួន​ថា៖ “ខ្ញុំ​មិន​មែន​ចង់​ធ្វើ​អីចឹង​ទេ​ តែ​នេះ​គឺ​ធម្មជាតិ​បញ្ជា​ឲ្យ​ធ្វើ​អីចឹង។ ខ្ញុំ​ផ្ទាល់​មិន​ដឹង​ថា​ខ្លួន​ជា​ភេទ​ទី​បី​ ផង​ រហូត​ដល់​ខ្ញុំ​ស្រលាញ់​តែ​សំលៀក​បំពាក់​ស្រី​ ចូល​ចិត្ត​បុរស​ ទើប​ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ខ្លួន​ឯង​​ថា ​ខ្លួន​មាន​អារម្មណ៍​តែ​លើ​បុរស​គ្នា​ឯង។ នៅ​សម័យ​នោះ​ក៏​មាន​ភេទ​ទី​បី​ច្រើន​ណាស់​ដែរ​ ប៉ុន្តែ​ដោយសារ​វា​គ្មាន​អង្គការ​សង្គម​ស៊ីវិល​អី​ទៅ​ប្រមូល​ផ្ដុំ​ពួក​ទាំង ​នោះ​ ខុស​ពី​សម័យ​នេះ​ មក​អប់រំ​ខាង​សុខភាព​បន្ត​ពូជ​ ទើប​យើង​មិន​សូវ​ដឹង”។

ស្ថិត​ក្នុង​វ័យ​ត្រឹម​១៤​ឆ្នាំ​នៅ​ឡើយ​ សុធារី​មិន​ដឹង​ទៅ​ទី​ណា​ ក្រៅ​ពី​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ ដោយ​រំពឹង​ថា​អាច​នឹង​រក​បាន​ការងារ​ធ្វើ​​នៅ​​ទី​ប្រជុំ​ជន​ដ៏​ធំ​នេះ​ ហើយ​ក៏​បាន​មក​ដេក​ដួល​ក្បែរ​របង​វត្ត​លង្កា។ ពេល​នោះ​គេ​​ត្រូវ​បាន​​ដូន​ជី​មួយ​រូប​រើស​យក​ទៅ​ចិញ្ចឹម​ទុក​ដូច​ជា​កូន។

កំព្រា​ទេ​ តែ​អាច​ចូល​រៀន​រហូត​ដល់​សាលា​ល្បី

ថ្វីត្បិត​តែ​កំព្រា​ក្ដី​ សុធាវី​មាន​ឱកាស​បាន​ចូល​សាលា​រៀន​ ប៉ុន្តែ​ក្រោយ​ពី​ចេញ​ពី​សាលា​ គេ​ត្រូវ​ដើរ​លក់​ម្ជូរ​ ផ្លែ​ឈើ​ និង​នំនែក​ផ្សេង​ៗ។ ដោយសារ​ត្រូវ​ការ​ថវិកា​​បន្ថែម​សម្រាប់​ការ​សិក្សា​ សុធាវី​បែក​គំនិត​ បាន​ចាប់​ផ្ដើម​លក់​ខ្លួន​ទៅ​ឲ្យ​បុរស​ៗ​ ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ តាំង​ពី​ខ្លួន​មាន​អាយុ​១៦​ឆ្នាំ​ម្ល៉េះ។

សុធាវី ​រៀប​រាប់​បន្ថែម​ទៀត​ថា៖ “នៅ​សម័យ​នោះ​ មាន​បុរស​ចង់​រួម​ភេទ​ជាមួយ​​បុរស​ដូច​សម័យ​នេះ​អីចឹង។ នៅ​ចន្លោះ​ឆ្នាំ​១៩៧០​ ដល់​១៩៧៥​ ពេញ ​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ហើយ​ ប៉ុន្តែ​យើង​មិន​សូវ​ដឹង​ពី​រឿង​គេ​ ដោយសារ​តែ​គ្មាន​ការ​ប្រមូល​ផ្ដុំ​ភេទ​ទី​បី​បែប​នេះ​ទេ។ ដល់​ឥលូវ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​បាន​ យើង​ដឹង​ពី​រឿង​គេ​ ហើយ​គេ​ក៏​ដឹង​រឿង​យើង”។

នៅ​ឆ្នាំ​១៩៦២​ សុធាវី​បាន​ប្រឡង់​ជាប់​បាក់​ឌុប​ រួច​ក៏​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ទៀត។ នៅ​ឆ្នាំ​១៩៧៤​ គេ​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​តាម​ភោជនីយដ្ឋាន​ ក្នុង​រាជ​ធានី​ភ្នំពេញ។

ដល់​សម័យ​ខ្មែរ​ក្រហម​ទៅ​ហើយ​ ឆ្លៀត​លក់​ខ្លួន​ទៀត​

សុធាវី​ជ្រើស​រើស​ទៅ​ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ ពេល​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង​ភ្នំពេញ។ ដោយ​ដឹង​ខ្លួន​ថា​ទាហាន​ខ្មែរ​ក្រហម​នឹង​មិន​លើក​លែង​ចំពោះ​មនុស្ស​មាន​ អាកប្បកិរិយា​ប្រុស​មិន​ប្រុស​ ស្រី​មិន​ស្រី​ សុធាវី​បាន​កាត់​សក់​ខ្លី​ ហើយ​ព្យាយាម​លាក់​អត្តចរិត​របស់​ខ្លួន​តាម​តែ​អាច​ធ្វើ​បាន។

Sopheavy

ទម្ងន់​ ការងារ​ក្នុង​របប​នោះ​បាន​ធ្វើ​ឲ្យ​សុធាវី​ធ្លាក់​ខ្លួន​ឈឺ ​និង​ចុះ​ស្គម​រីងរៃ។ ពេក​នោះ​គេ​ក៏​នឹង​ឃើញ​ល្បិច​មួយ​ គឺ​ចាប់​ផ្ដើម​លក់​ខ្លួន​ដូរ​បាយ​ឲ្យ​ទៅ​ប្រធាន​កង​ឈ្លប់។ ក្រោយ​មក​ទៀត​ ក៏​បន្ត​រួម​ភេទ​ជាមួយ​នឹង​កង​ឈ្លប​ឯ​ទៀត​ ប៉ុន្តែ​ត្រូវ​បាន​គេ​ចាប់​បាន​ រួច​បញ្ជូន​​មក​ដាក់​គុក។ ​មិន​បាន​ប៉ុន្មាន​ផង​ ពេល​ប្រធាន​គុក​អនុញ្ញាត​ឲ្យ​សុធាវី​ធ្វើ​សរសៃ​ម៉ាស្សា​ឲ្យ​ គេ​ក៏​ឆ្លៀត​ជួយ​សម្រេច​ចំណង់​ដល់​មេគុក​នោះ​ទៀត។ ក្រៅ​ពី​នេះ​ សុធាវី​បាន​បន្ត​លួច​រួម​ភេទ​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​បាន​ជួយ​ណែនាំ​ ខ្លួន​ពី​របៀប​ធ្វើ​ការ​វាយ​ថ្ម​ឲ្យ​ទាន់​ផែន​ការ​កំណត់​របស់​ខ្មែរ​ក្រហម។ ប៉ុន្តែ​ពេល​របប​ខ្មែរ​ក្រហម​ស្ទើរ​តែ​ដួល​រលំ​ទៅ​ហើយ​ សុធាវី​ក៏​ត្រូវ​កង​ឈ្លប​រហូត​ដល់​ទៅ​១០​នាក់​​ចាប់​រំលោភ។

មក​ប្រចាំ​ការ​កន្លែង​ភេទ​ទី​បី​និយម​បង្ហាញ​ខ្លួន


បច្ចុប្បន្ន​នេះ​ សុធាវី​បាន​ក្លាយ​ជា​ធាន​អង្គការ​បុរស​ស្រី​អភិវឌ្ឍន៍​កម្ពុជា​ ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​សិទ្ធិ​របស់​ភេទ​ទី​បី​ ឬ​សិទ្ធិ​របស់​ LGBT​ (Lesbian, Gay, Bisexual, and Transgender)។ ប្រធាន​អង្គការ​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ភេទ​បី​​ក្រុម “​ស្រី​ស្រស់​” សំដៅ​លើ​មាន​សក់​វែង​ និង​និយម​តែង​ខ្លួន​បែប​ស្រី។

ការ ​ងារ​របស់​គាត់​គឺ​ចល័ត​ចុះ​ឡើង​នៅ​វត្តភ្នំ​ មាត់​ទន្លេ​ មុខ​វត្ត​បុទុម​ ឬ​តាម​សួន​ច្បារ​នានា​ ដើម្បី​ឃ្លាំ​មើល​ក្រែង​ មាន​ការ​រំលោភ​បំពាន​ទៅ​លើ​ក្រុម​LGBT​​ របស់​ខ្លួន។ នៅ​ពេល​ថ្ងៃ​ ក្រុម​គោលដៅ​របស់​គាត់​​ដើរ​លេង​នៅ​តំបន់​ទាំង​នេះ​ក្នុង​គោលបំណង​លំហែ​កាយ​ ធម្មតា​ទេ​ ប៉ុន្តែ​ក្រោយ​ពី​ម៉ោង​៤​ សុធាវី​ថា​ អ្នក​ខ្លះ​អាច​នឹង​មក​ប្រកប​មុខ​របរ​រក​ស៊ី​ផ្លូវ​ភេទ។ ក្រៅ​ពី​រាជ​ធានី​ភ្នំពេញ​ គាត់​មាន​សមាជិក​នៅ​តាម​ខេត្ត​ផ្សេង​ទៀត​រហូត​ដល់​៣០០០​នាក់​ឯណោះ។

សុធាវី ​បញ្ជាក់​បន្ថែម​ថា៖ “ខ្ញុំ​តាម​ដាន​ខ្លាច​មាន​ការ​រំលោភ​ផ្លូវ​ភេទ​ ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​ LGBT​ របស់​យើង។ ខ្ញុំ​ធ្វើ​ការ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែន​ដី​ ដើម្បី​ការងារ​ក្រុម​គោល​ដៅ​របស់​ខ្ញុំ។ បើ​មាន​បញ្ហា​អ្វី​កើត​ឡើង​ ខ្ញុំ​នឹង​ស្វែង​រក​មេធាវី​ដើម្បី​ការពារ​សិទ្ធិ​ភេទ​ទី​បី​ហ្នឹង​ ដូច​ប្រជាជន​ធម្មតា​ដែរ”។

ទទួល​បាន​ពាន​រង្វាន់​ពិភព​លោក​ ដោយសារ​ការ​តស៊ូ

តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ នៅ​ថ្ងៃ​មួយ​ សុធាវី​ត្រូវ​បាន​គេ​ជូន​ដំណឹង​ថា​ ខ្លួន​បាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ “The David Kato Vision & Voice Award”​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​នេះ។ សុធាវី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​យក​ពាន​​រង្វាន់​នោះ​ ជាមួយ​​នឹង​ទឹក​ប្រាក់​១០​,០០០​ដុល្លារ​ នៅ​ទី​ក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់។

សកម្មជន​ការ​ពារ​សិទ្ធិ​ភេទ​ទី​បី​រូប​នេះ​ ថ្លែង​ ពី​អារម្មណ៍​នា​ពេល​នោះ​ថា៖ “ពេល​ឡើង​ទទួល​ពាន​រង្វាន់​ហ្នឹង​ គេ​បាន​បញ្ចាំង​វីដេអូ​ឲ្យ​យើង​មើល។ ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន​ ដោយសារ​ឃើញ​រូប​របស់​ខ្ញុំ​ធ្វើ​សកម្មភាព​ទាំង​នៅ​ក្នុង​រាជ​ធានី​ ទាំង​នៅ​តាម​ខេត្ត​នានា​ បង្ហាញ​ដល់​អន្តរជាតិ​បាន​ស្គាល់។ ខ្ញុំ​អត់​ដឹង​គេ​លួច​ថត​ខ្ញុំ​ពី​អង្កាល់​ទេ”។

ក្រៅ​ពី​ធ្វើ​ដំណើរ​ ទៅ​ប្រទេស​អាល្លឺម៉ង់​ សុធាវី​ក៏​មាន​ឱកាស​បាន​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង​ៗ​ មិន​ចិត​ជាង​៣០​ទេ​ ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ការងារ​ជាមួយ​នឹង​សកម្ម​ជន​ការពារ​សិទ្ធិ​ ភេទ​ទី​បី​នៅ​ទូទាំង​ពិភព​លោក។

គោល​បំណង​ចង់​ធ្វើ​ការ​ជាមួយ​នឹង​កុមារ​​រស់​នៅ​ជាមួយ​វីរុស​ហ៊ីវ​

សុធាវី​ បាន​សម្រេច​យក​ថវិកា​ដែល​ទទួល​បាន​មក​ប្រើប្រាស់​ក្នុង​សកម្មភាព​ការងារ​ របស់​ខ្លួន​ ជៀស​ជាង​ប្រើ​ក្នុង​តម្រូវ​ការ​ផ្ទាល់​ខ្លួន។ គាត់​បាន​ពង្រីក​ការងារ​បន្ថែម​ ដូច​ជា​ទៅ​ជួប​ឪពុក​ម្ដាយ​ដែល​មាន​កូន​ជា​ភេទ​ទី​បី​ ពន្យល់​ណែនាំ​ពួក​គាត់​ឲ្យ​ទទួល​ស្គាល់​ថា​ អត្តចរិត​កូន​របស់​ពួក​គាត់​គឺ​មក​ពី​ធម្មជាតិ​ មិន​មែន​ជា​ការ​ធ្វើ​ ឬ​សម្ដែង​ឡើង​នោះ​ទេ​ ដូច្នេះ​កុំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ភេទ​ទី​បី។

ក្រៅ​ពី​ នេះ​ សុធាវី​ចង់​ធ្វើ​ការ​ជាមួយ​នឹង​កុមារ​ដែល​រស់​នៅ​ជាមួយ​មេរោគ​ហ្វីវ​ដែរ។ គាត់​ចង់​ចូលរួម​បណ្ដុះ​បណ្ដាល​ផ្លូវ​ចិត្ត​ដល់​កុមារ​ទាំង​នោះ​ឲ្យ​បាន​យល់ ​ដឹង​ កុំ​ឲ្យ​ពួក​គេ​ធំ​ឡើង​បន្ត​ទៅ​ចម្លង​រោគ​​ដល់​អ្នក​ដទៃ។

“កាល​ នៅ​ពី​​តូច​ គេ​ចេះ​ឲ្យ​ថ្នាំ​គ្នា​លេប​ ដោយ​លួង​ថា​ជា​ថ្នាំ​នេះ​ថ្នាំ​នោះ​ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា ​ជា​ថ្នាំ​ពន្យារ​មេរោគ​អេដស៍​នោះ​ទេ។ ដល់​ពេល​ក្មេង​ទាំង​នោះ​ធំ​ឡើង​ វា​ដឹង​ វា​នឹង​អស់​សង្ឃឹម​ តូច​ចិត្ត។ ដល់​ពេល​នោះ​វា​អាច​នឹង​បន្ត​ចម្លង​ទៅ​កាន់​អ្នក​ផ្សេង​ក៏​អាច​ថា​បាន​ដែរ​ បើ​យើង​មិន​បាន​ពន្យល់​ណែនាំ​គ្នា​ឲ្យ​បាន​គ្រប់​គ្រាន់​ទេ។ បើ​ពួក​គេ​ចេញ​មក​ចម្លង​ គឺ​អាច​ខ្លាំង​ក្លា​ ដោយសារ​គេ​ក្មេង​ និង​ស្អាត​ៗ​ ងាយ​នឹង​ធ្វើ​ឲ្យ​ដៃ​គូ​មិន​ប្រើ​ស្រោម​បាន។ ខ្ញុំ​ខ្លាច​រលក​ទី​ពីរ​នេះ។​ បើ​វា​កើត​ឡើង​ គឺ​វា​ខ្លាំង​ក្លា​​ណាស់”។

តែ ​ទោះ​បី​យ៉ាង​ណា​ គោល​បំណង​ធំ​របស់​សុធាវី​ ទាក់​ទង​​នឹង​ការងារ​​សង្គម​របស់​ខ្លួន​ គឺ​ចង់​ឃើញ​​ភេទ​ទី​បី​អាច​មាន​សិទ្ធិ​រៀប​ការ​ជាមួយ​ភេទ​ដូច​គ្នា​បាន៕

បុរស​​ចំណាស់​ម្នាក់​​ជិះកង់​ជុំវិញ​ពិភពលោក​​ ​ប្រើ​ពេល​អស់​១៨​ឆ្នាំ

 ប្រភពពី៖http://news.sabay.com.kh/
បុរស​​ដែល​បណ្ដើរ​កង់​ដូច​​ក្នុង​រូបភាព​ខាងក្រោម​នេះ​ ​គឺ​ជា​បុរស​ជនជាតិ​ចិន​​​ អាយុ​៥៧​ឆ្នាំ ដែលបាន​ជិះកង់​ធ្វើដំណើរ​ជុំវិញ​ពិភពលោក។ លោក​កំពុង​​ត្រូវ​បាន​​​ប៉ូលិស​អ៊ីរ៉ាក់​តាម​អម​ការពារ​ជាប់ ​ខណៈ​​ពេល​លោក​បាន​ទៅ​ដល់​ទីក្រុង Basra ប្រទេស​នោះ ​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ​កន្លង​ទៅ​ ដោយ​មាន​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​បន្តិចបន្តួច។

cyclist1

​បុរស​ដែល​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​​ច្រើន​នេះ មាន​ឈ្មោះ​ថា Li Zhang។ លោក​​បាន​ចាកចេញ​ពី​ស្រុកកំណើត​​​​ដើម្បី​ជិះកង់​ជុំវិញ​ពិភពលោក​តាំងពី​ ឆ្នាំ​១៩៩៧​មក​​ម្ល៉េះ​ ដើម្បី​ស្វែងយល់​ពី​វប្បធម៌​ផ្សេង​ៗ​គ្នា និង​ជួប​មនុស្ស​ថ្មី​ៗនៅ​ទូទាំង​ពិភពលោក។ បើ​គិត​មកដល់​ពេល​នេះ​គាត់​បាន​ជិះកង់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​អស់​រយៈ ​ពេល​១៨​ឆ្នាំ​គត់៕

cyclist2

cyclist4

cyclist3

Thursday, February 26, 2015

ឈិនឡុង ចាប់កោរសក់ កូនប្រុស ដែលទើបចេញពីគុក ឲ្យរៀងចាល?

ចិន៖ ថ្មីៗនេះលោក Jaycee Chan ដែលជាកូនប្រុស បង្កើតរបស់លោកឈិន ឡុង បានបង្ហោះ រូបថតមួយសន្លឹកនៅលើ បណ្តាញ សង្គម Weibo បង្ហាញពី សកម្មភាពរបស់កំពូលតារាសម្តែង ឈិន ឡុង ដែលជាឪពុក កំពុងកាត់សក់ឲ្យ ក្រោយពេលរូបគេទើបតែ ចេញពីពន្ធនាគារ។

កំពូលតារាសម្តែងឈិន ឡុង កំពុងកាត់សក់ឲ្យកូនប្រុស
ក្នុងរូបភាពគេឃើញ លោក ឈិនឡុង ក្នុងទឹកមុខញញឹម កំពុងកាត់សក់ ឲ្យកូនប្រុសដែល មានសក់មិនសមរម្យ បន្ទាប់ពីចំនាយពេល ជាច្រើនខែនៅក្នុងពន្ធនាគារ។ ចំនែក នៅក្នុងរូបភាពដែលបង្ហោះ មួយសន្លឹកផ្សេងទៀតគេ ឃើញរូប Jaycee បង្ហាញពីម៉ូដសក់ថ្មីរបស់គេ ដែលមានអ្នកគាំទ្រ ជាច្រើនពាន់នាក់ចុច Upvote (គាំទ្រ)។
គួរបញ្ជាក់ផងដែរថា Jaycee Chan វ័យ៣២ ឆ្នាំបានចាប់ខ្លួនកាលពីខែសីហាឆ្នាំមុន នៅពេលដែល រូបគេ និងមិត្តភក្តិម្នាក់ឈ្មោះ Kai Ko ត្រូវប៉ូលិសរកឃើញមាន ទុកថ្នាំញៀនប្រភេទ កញ្ឆា ចំនួន ១០០ ក្រាម ក្នុងផ្ទះនៅទីក្រុងប៉េកាំង។ Jaycee ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ចំនួន ៦ខែ ពីបទផ្តល់ទីតាំង សំរាប់ជក់កញ្ឆា។
បើយោងតាមប្រភព ព័ត៌មានមួយបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែល Jaycee និងឈិន ឡុង ជួបគ្នាតាំងពីពេលដែល Jaycee ត្រូវដោះលែងពីពន្ធនាគារមក ដោយសារតែលោក ឈិន ឡុង ជាប់រវល់ ក្នុងការផ្សព្វផ្សាយរឿងថ្មី ដែលមានចំណងជើងថា Dragon Blade។ “ខ្ញុំខានជួបមុខកូនជាយូរមកហើយ ខ្ញុំមានអារម្មណ៍ថាគេហាក់ចាស់ទុំជាងមុនច្រើន។ ពួកយើងមិនបានជជែកគ្នាពីរឿងដែលមិន សប្បាយចិត្តនោះទេ គឺនិយាយតែពីរឿងរីករាយប៉ុណ្ណោះ យើងទាំងពីរនិយាយដល់យប់ ថែមទាំងមិន បានគេងទៀតផង” លោកឈិន ឡុងបានប្រាប់ដូច្នេះ៕

Jaycee ជាមួយនឹងម៉ូដសក់ថ្មី ដែលកាត់ឲ្យដោយផ្ទាល់ពីឪពុក

Wednesday, February 25, 2015

លោក Kim Hyun Joong នឹង​រៀប​ការ ជា​មួយ​អតីត​មិត្ត​ស្រី​វិញ ពេល​ដឹង​ថា មាន​ផ្ទៃ​ពោះ

កូរ៉េ៖ បើយោងតាមសម្តីមេធាវីរបស់កញ្ញា Choi បាននិយាយថា អតីតមិត្តស្រីលោក Kim Hyun Joong នាង Choi ពិតជាមានផ្ទៃពោះ ប្រាកដមែន ពុំមានការភ័ន្តច្រឡំអ្វីឡើយ ហើយភាគីលោក Kim Hyun Joong អាចនឹងរៀបអាពាហ៍ ពិពាហ៍ជាមួយអតីតមិត្តស្រីម្នាក់ នេះវិញ ។ នេះបើតាមការចេញផ្សាយគេហទំព័រកម្សាន្តរបស់កូរ៉េខាងត្បូង Allkpop កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sports Seoul បទសម្ភាសន៍តាមទូរស័ព្ទ ជាមួយមេធាវីរបស់នាង Choi លោក Sun Jong Moon បានថ្លែងតាមទូរស័ព្ទថា អតីតមិត្តស្រីលោក Kim Hyun Joong នាង Choi ពិតជាមានផ្ទៃពោះប្រាកដមែន ហើយឪពុករបស់កូនក្នុងផ្ទៃនាង គឺលោក Kim Hyun Joong តែម្តង ។ សព្វថ្ងៃនាង Choi កំពុងសម្រាកនៅមន្ទីពេទ្យ ដើម្បីត្រួតពិនិត្យសុខភាពនាង និងកូនក្នុងផ្ទៃ ៕

ស្រីស្អាត ក្នុងក្រុម Baby KARA នាង Sojin លោតពីលើ ជាន់ទី១០ សម្លាប់ខ្លួន

ប្រភពពី៖Khmerload
កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន ពីផលិតកម្ម DSP Media បានឲ្យដឹងថា សមាជិកស្រី នៃក្រុម Baby KARA នាង Sojin ត្រូវបានគេ ប្រទះឃើញស្លាប់ កាលពីទី២៤ ខែកុម្ភៈ ម្សិលមិញនេះ។
ប្រភពដដែល បានបន្តទៀតថា សាកសពនាង Sojin ត្រូវបាន គេប្រទះឃើញ ដេកស្លាប់ នៅក្នុងសួនច្បារ នៃអាគារមួយកន្លែង ដែលស្ថិតក្នុង ទីក្រុង Daejeon ដោយអ្នកដំណើរ នៅវេលាម៉ោង ២ និង ០៧នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ។ ក្រោយប្រទះឃើញ នាង Sojin ត្រូវបានគេ បញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរ កន្លែងកើតហេតុ ប៉ុន្តែនៅតែមិនអាច ជួយសង្គ្រោះជីវិត នាងបានដដែល។
យោងតាមរបាយការណ៏ របស់ស្ថានីយ៍ប៉ូលីស Daejeon Dongby Police Station បានឲ្យដឹងថា នាងអាចនឹងលោត ពីជាន់ទី១០ នៃអាគារ ដែលនាងស្នាក់នៅ ដើម្បីធ្វើអត្តឃាត្ត។ យ៉ាងណាក៏ដោយ នាងមិនបាន បន្សល់ទុក នូវសំបុត្រ (សំបុត្រមុនពេល ធ្វើអត្តឃាត្ត) អ្វីឡើយ។
គួររំលឹកផងដែរថា នាង Sojin បានចំណាយ រយៈពេល ៥ឆ្នាំ នៅក្នុងផលិតកម្ម DSP Media ខណៈមានគេ រាយការណ៏មកថា ថ្មីៗនេះ នាងទទួលរង នូវវិបត្តិផ្លូវចិត្ត។ ជាមួយគ្នានេះដែរ ផលិតកម្ម DSP Media ក៏បានប្រាប់ដែរថា នាង Sojin បានផុតកុងត្រា ជាមួយនឹង ផលិតកម្ម កាលពី ១ខែមុននេះ៕




Monday, February 23, 2015

អាឡិច នឹងត្រូវបញ្ជូនចេញពីប្រទេសកម្ពុជា នៅយប់នេះ (ភ្នំពេញ)៖

ប្រភពពី៖ Lookingtoday (http://hotnews.lookingtoday.com/)
មន្រ្តីនៃអគ្គនាយកអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ បានប្រាប់ FRESH NEWS ឱ្យដឹងថា លោកអាឡិចសង់ដ្រូ (Alejandro Gonzalez Davidson) នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃចន្ទនេះហើយ ក្រោយពេលឃាត់ខ្លួន នៅភោជនីយដ្ឋានមួយកន្លែង ក្បែរផ្សាររាត្រី ស្ថិតក្នុងខណ្ឌដូនពេញ យកទៅទុកនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អស់កន្លះថ្ងៃ ។ លោក អាឡិច ជាជនជាតិអេស្បាញ ដែលបានរស់នៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ១០ឆ្នាំមកហើយ ដែលទិដ្ឋាការរបស់លោក បានផុតកំណត់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ។ លោក អាឡិច បានបដិសេធ ចំពោះការបង្គាប់របស់ក្រសួងមហាផ្ទៃកន្លងមក ដែលឱ្យរូបគេ ចេញពីប្រទេសកម្ពុជាមួយរយៈ៕
http://s3-ap-southeast-1.amazonaws.com/images.freshnews/fn.photo-002/K-2009.jpg

គន្លឹះសំខាន់ៗទាំង៨យ៉ាង​ អាចកច្ចាត់ បញ្ហាកើតមុន លើដងខ្លួនបាន

ជាការពិត មិនថាបុរស រឺក៏នារីនោះទេ តែងតែខ្វល់ខ្វាយ នូវបញ្ហាកើតមុន លើដងខ្លួន ព្រោះពិបាក បញ្ចេញសាច់ នៅពេលស្លៀក សំលៀកបំពាក់ ម្តងៗ ទៅចូលរួម ក្នុងកម្មវិធីផ្សេងៗ។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តនឹងជ្រាប ពីគន្លឹះមួយចំនួន ក្នុងការកច្ចាត់មុន ដែលកើតលើ ដងខ្លួនទាំងមូល របស់អ្នកបាន៖
១) ឧស្សាហ៍ងូតទឹក៖ ចំពោះចំនុចនេះ ជាចំនុចធម្មតាបំផុតពិតមែន សម្រាប់មនុស្សគ្រប់រូប ប៉ុន្តែតើអ្នក ដឹងទេថា ប្រសិនបើអ្នកមិនសូវ សម្អាតស្បែករបស់អ្នក ឲ្យបានល្អនោះទេ បញ្ហាមុននៅតែបន្ត កើតមានជាដរាប។ ដូច្នេះវិធីដែលល្អ អ្នកគួរតែងូតទឹក បន្ទាប់ពីចេញ ធ្វើការ  រឺក៏បន្ទាប់ពី អ្នកបើកញើស ខ្លាំង ដើម្បីជម្រះធូលីដី ដែលជាប់លើខ្លួន។
២) ផ្លាស់ប្តូរប្រភេទសាប៊ូងូតទឹក៖ ពេលខ្លះ ការកើតមុនលើដងខ្លួន វាក៏អាចមកពី សាប៊ូដុសខ្លួន ជាដើមផងដែរ។ ដូច្នេះអ្នកគួរតែផ្លាស់ប្តូរ សាប៊ូដុសខ្លួនរបស់អ្នកចេញ ហើយអាចសាកប្រើ សាប៊ូដុសខ្លួន ដែលធ្វើមកពី ដើមរុក្ខជាតិ ព្រោះវាអាចប្រឆាំងនឹងបាក់តេរី រីក៏ជាតិខ្លាញ់ ក្នុងស្បែករបស់អ្នកបាន។
៣) ពិសាទឹក៖ ដូចអ្នកបានដឹងស្រាប់ហើយថា ការពិសារទឹក  គឺពិតជាសារសំខាន់ណាស់ សម្រាប់ សុខភាព និងសម្រស់របស់អ្នក។  ជាពិសេសទឹក អាចជួយបន្សាបជាតិពុលចេញ ពីក្នុងខ្លួន របស់អ្នកបាន យ៉ាងល្អផងដែរ។
៤) ផ្លាស់ប្តូរម្សៅសាប៊ូ៖ ប្រសិនបើម្សៅសាប៊ូបោកសម្លៀកបំពាក់ របស់អ្នកមានសារធាតុគីមីច្រើន អ្នកគួរតែផ្លាស់ប្តូរចេញ ព្រោះការ កើតមុន លើដងខ្លួនពេលខ្លះ ក៏អាចមកពីម្សៅសាប៊ូ ដែលមាន ជាតិគីមីខ្លាំង ផងដែរ។ អ្នកគួរប្តូរមកប្រើ ម្សៅសាប៊ូ ក្លិនស្រាលៗទន់ មកបោកសម្លៀកបំពាក់ អ្នកវិញម្តង។
៥) ទទួលទាន អាហារជាតិខ្លាញ់ ក្នុងកម្រិតទាប៖ នៅពេលអ្នកទទួលទាន អាហារដែលសម្បូរជាតិ ខ្លាញ់ច្រើន វានឹងធ្វើឲ្យកើនឡើង អត្រាជាតិ ខ្លាញ់ នៅក្នុងរាងកាយរបស់អ្នក។ វាមិនត្រឹមតែធ្វើឲ្យ អ្នកឡើងទម្ងន់ ប៉ុណ្ណោះទេ វាកាន់ធ្វើឲ្យកើតមុន នៅលើដងខ្លួន របស់អ្នកទៀតផង។ វិធី ដែលល្អ អ្នកគួរតែទទួលទាន បន្លែ ផ្លែឈើឲ្យបានច្រើន ព្រោះពពួកទាំងនេះ ជួយបន្សាបជាតិពុល ចេញពីក្នុងខ្លួន របស់អ្នកបាន។
៦) លាបជាមួយនឹង ប្រេងដើមតែ (Tea Tree Oil)៖ ចំពោះប្រេងដើមតែ ជាមិត្តល្អសម្រាប់អ្នក ព្រោះវាអាចដោះស្រាយ បញ្ហា កើតមុនគ្រប់កន្លែងបាន មិនថាផ្ទៃមុខ រឺក៏ដងខ្លួនក៏ដោយ។ ប្រេងដើមតែ អាចប្រឆាំងនឹងបាក់តេរី ផ្សេងៗ ដែលវាជាមូលហេតុនៃការកើត មុន លើដងខ្លួន។ បន្ថែមពីនេះទៅទៀត ប្រេងដើមតែ ក៏អាចជួយ កាត់បន្ថយស្នាមជាំ នៅលើស្បែកបានផងដែរ។
៧) លាបជាមួយនឹង ជេលទន់ៗ នៃប្រទាលកន្ទុយក្រពើ៖  ប្រទាលកន្ទុយក្រពើ ពិតជាសារសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហា សម្រស់ៗមួយចំនួន ដូចជា សរសៃសក់ ស្បែក និងបញ្ហាផ្សេងៗ ដូចជាការរលាកជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយដោះស្រាយ បញ្ហា កើតមុន លើដងខ្លួន និងស្នាមក្រហម នៅលើស្បែកបាន។ វិធីប្រើ៖ អ្នកអាចយកជេលទន់ៗ របស់ប្រទាលកន្ទុយក្រពើ មកត្រដុស លើកន្លែងដែល កើតមុន វានឹងអាចជួយកាត់បន្ថយ បញ្ហាឡើងមុនលើដងខ្លួនបាន ។
៨) ស្លៀក សំលៀកបំពាក់រលុងៗ៖ សម្លៀកបំពាក់តឹងខ្លាំងពេក ក៏អាចកើតមុនលើដងខ្លួនបានផងដែរ ដូច្នេះអ្នកអាច ប្តូរមកស្លៀកសំលៀកបំពាក់ រលុងៗ ព្រោះវាជួយឲ្យស្បែក អាចដកដង្ហើមបាន។ ជាពិសេសអ្នកគួរតែ ជ្រើសរើសសម្លៀកបំពាក់ណា បែបសាច់កប្បាស រឺក៏ សរសៃរុក្ខជាតិ ជាដើម៕
ទាំងនេះជាគន្លឹះសំខាន់ ក្នុងការកច្ចាត់ បញ្ហាកើតមុន លើដងខ្លួនបាន៕


ប្រភព magforwomen

សោកនាដកម្ម ធំមួយទៀតហើយ! លិចសាឡាង នៅបង់ក្លាដេស ធ្វើឲ្យមនុស្ស ចាស់និងក្មេង ស្លាប់ជា ច្រើននាក់ (មានរូបភាព)

 ប្រភពមកពី៖http://www.khmerload.com/news/35461
បង់ក្លាដេស៖ យ៉ាងហោចណាស់ មានក្មេងចំនួន ១១នាក់ ក្នុងចំណោម មនុស្ស៤៨នាក់ បានស្លាប់ ដោយសារលង់ទឹក កាលពីម្សិលមិញនេះ នៅឯប្រទេស បង់ក្លាដេស បន្ទាប់ពីសាឡាង មួយគ្រឿង បានលិចចូល ទៅក្នុងទឹក ខណៈពេលកំពុង ដឹកអ្នកដំណើរ ឆ្លងកាត់ទន្លេ មួយកន្លែង។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា សាឡាងមួយគ្រឿង ដែលមានផ្ទុក អ្នកដំណើរជាង ១០០នាក់ រួមនឹងទំនិញ មួយចំនួនទៀត បានលិចចូល ក្នុងទន្លេ Padma នៃប្រទេស បង់ក្លាដេស តែក្នុងនោះ អ្នកដំណើរ ប្រហែលជា ៥០នាក់ ដែលចេះហែលទឹក ក៏បានប្រឹងហែល មកច្រាំងទន្លេវិញ ដើម្បីស្វែងរក ការជួយសង្រ្គោះ រីឯអ្នកផ្សេងទៀត ដែលទំនងជា មិនចេះ ហែលទឹក បានស្លាប់ នៅចំណុចកើតហេតុ នោះតែម្តង។
លោក Rakibuz Zaman ស្នងការប៉ូលីស ប្រចាំតំបន់ បានប្រាប់ឲ្យ ដឹងថា “បន្ទាប់ពីមាន ប្រតិបត្តិការ ស្រង់យកសាកសព ហើយនោះ ពេលនេះយើង បានរកឃើញ សាកសពចំនួន ៤១នាក់ ដែលក្នុងនោះ មាន១១នាក់ ជាក្មេងហើយ ៧នាក់ ជាស្ត្រី។ យ៉ាងណាមិញ មកទល់ពេលនេះ ចំនួនអ្នក ដែលបានបាត់ខ្លួន មិនទាន់អាច ត្រូវបានបញ្ជាក់ឲ្យ ច្បាស់នៅឡើយ នោះទេ”។
ផ្អែកលើការ ដកស្រង់សម្តី របស់ Hafizur Rahman អ្នកនៅរស់ ក្រោយពីគ្រោះថ្នាក់ មួយនេះ បានឲ្យដឹងថា “សាឡាងបាន លិចបន្ទាប់ពី វាចេញពីច្រាំង បាន១៥នាទី ហើយបើតាមខ្ញុំដឹង មនុស្សដែលស្លាប់ ជាច្រើននោះ គឺជាប់គាំង នៅជាន់ខាងក្រោម នៃសាឡាង ដែលធ្វើឲ្យពួកគេ មិនអាចគេចខ្លួន បាននៅពេល ដែលសាឡាង កំពុងតែលិចនោះ។ សម្រាប់ខ្ញុំគឺ នៅជាន់ខាងលើ នៃសាឡាង ទើបខ្ញុំអាច ហែលមកច្រាំង ហើយគេចផុត ពីសេចក្តីស្លាប់ បាន”។
ក្រុមអាជ្ញាធរ បានដាក់ការ សន្និដ្ឋានជា ជំហានដំបូងថា សាឡាងមួយនេះ បានលិចក៏ព្រោះតែ វាបានដឹក ទំនិញលើសចំណុះ ហើយពេលនេះ ម្ចាស់ទំនិញ និងបុគ្គលិក ២នាក់ផ្សេងទៀត ត្រូវបានប៉ូលីស ចាប់ខ្លួនដើម្បីសាកសួរ រួចរាល់ហើយ ផងដែរ។ ម្យ៉ាងវិញទៀត ការស៊ើបអង្កេត ជុំវិញករណី ដែលសាឡាង មួយនេះបានលិច ក៏កំពុងតែ ដំណើរការ ផងដែរ។
នេះគឺជា ករណីលិច សាឡាងក៏ដូចជា សោកនាដកម្ម មួយទៀតហើយ សម្រាប់ប្រទេស បង់ក្លាដេស ហើយអ្វីដែល កាន់តែធ្ងន់ធ្ងរ ទៀតនោះគឺបាន ធ្វើឲ្យកុមារ ១១នាក់ បានស្លាប់ក្នុង ហេតុការណ៍ ដ៏អាក្រក់មួយនេះ៕





Sunday, February 22, 2015

ជីវិតនិង ការតស៊ូនៅលើគំនរសំរាមរបស់កុមារកម្ពុជា


ព្រះសីហនុ៖  កុមារីនន  លីហ្សា​ មាន​​អាយុ​១០ឆ្នាំ នាង​គឺ​ជា​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំ​ណោម​ក្មេងៗ​ជា​ច្រើន​ទៀត​ដែល​រស់​នៅ​លើគំនរសំរាម ស្ថិត​​នៅ​ក្នុ​ងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ត​ព្រះ​សី​ហនុ​។​នាងមានបងប្អូនចំនួន៦នាក់ដែលក្នុងនោះនាងគឹជាកូនទីពីរនៅក្នុងគ្រួសារ ហើយ​សព្វ​ថ្ងៃ​នេះ​មុខ​របរ​តែមួយគត់ដែលបានជួយសម្រួលដល់ជីវភាពក្នុងគ្រួសាររប​​ស់នាង​ និង ប្រ​ជា​ពល​រដ្ឋចំ​នួន​៣១​គ្រួ​សារ​ទៀតដែលរស់នៅតំបន់នោះគឹមុខរបររើសអេតចាយ។លីហ្សាគឹជាក្មេងស្រីម្នាក់ដែលគ្មានឪពុកនៅចាំបីបាច់ថែរក្សានោះឡើយព្រោះម្តាយឪពុករបស់នាងបានបែកបាក់គ្នាតាំងពីរប្រាំឆ្នាំមុនម៉្លេះ។អ្នកស្រី រី មុំ​ ដែលជាម្តាយរបស់កុមារតីលីហ្សាបានឲ្យដឹងថា កូន​ៗរបស់​គាត់តែងតែ​ដើរ​រើស​អេត​ចាយ​ជា​រៀង​រាល់​ថ្ងៃ​ នេះ​គឺដោយសាតែគាត់រកលុយដើម្បីផ្គត់ផ្គង់កូនៗរបស់គាត់ពុំទាន់ ឯ​កូន​ទីបី​របស់​គាត់​មាន​ជំងឺទឹក​នោមប្រៃទៀតជាហេតុធ្វើឲ្យគ្រួសាររបស់គាត់ជួបការលំបាកជាខ្លាំង។ភាគច្រើននៃពួកគេគឹមិនបានទៅសាលារៀនឡើយ ព្រោះតែឪពុកម្តាយក្រ ហើយសាលាស្ថិតនៅឆ្ងាយពីរផ្ទះទៀត។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ស្រី រី​ មុំ ក៏បានអំពាវនាវសុំឲ្យសប្បុរសជនជួយដល់គ្រួសារគាត់ផង ព្រោះ​គាត់​មិន​ចង់​ឲ្យ​កូន​ៗ​របស់​គាត់ក្លាយជាមនុស្សអវិជ្ជារហូតនោះទេ។ 

 
 ផ្ដល់ពត៍មានដោយ៖ ស៊ិន ដារីយ៉ា