Tuesday, January 28, 2014

វិធីកម្ចាត់បញ្ហា ខ្មៅស្រអាប់ ត្រង់បរិវេណកែងដៃ និងជង្គង់

មនុស្សគ្រប់គ្នាតែងប្រាថ្នា នៅលើដងខ្លួនរបស់ពួកគេគឺស្អាត គ្មានចន្លោះប៉ុន្តែពេលខ្លះវាក៏មានផ្នែក ដែលខ្មៅស្រអាប់ ដូចជាជង្គង់ កែងដៃ និងក្លៀកដែរ។ យ៉ាងណាមិញភាពខ្មៅ ស្រអាប់ក្នុងបរិវេណ ទាំងនេះធ្វើអោយមានការអៀនខ្មាស់ នៅពេលស្លៀកពាក់ពេល ចេញទៅក្រៅ។ ប៉ុន្តែក៏មានវិធីកម្ចាត់ ត្រង់បរិវេណដែលខ្មៅបានដែរ៖
១) ក្រូចឆ្មារ និងទឹកឃ្មុំ៖ របស់ទាំងនេះ វាជារបស់ធម្មជាតិដែលវា ជួយកម្ចាត់ស្បែកខ្មៅបាន។ វិធីប្រើ ៖ ច្របាច់ទឹកក្រូចឆ្មារមួយផ្លែ និងលាយចូលជាមួយទឹកឃ្មុំ មួយស្លាបព្រា បន្ទាប់មកលាបត្រង់ ទីកន្លែងដែលខ្មៅ រួចទុកប្រមាណ២០នាទី ចាំលាងទឹកចេញ។


២) ជេលប្រទាលកន្ទុយក្រពើ៖ ប្រទាលលកន្ទុយក្រពើ វាអាចជួយការពារការ បំផ្លាញស្បែក ពីបញ្ហាកម្កៅព្រះអាទិត្យបាន។ ចំពោះការប្រើ អ្នកយកប្រទាលកន្ទុយក្រពើ មួយធាងមកចិត យកសាច់ខាងក្នុងដែលគេ ហៅថាជេលទន់នោះ រួចហើយយកមកលាប លើកែងដៃ ជង្គង់ដែលខ្មៅ។


៣) ទឹកខ្មេះ និងទឹកដោះគោជូរ៖ អ្នកដាក់ទឹកខ្មេះ និងលាយទឹកដោះគោជូរ រួចទុកវាចោលអោយស្ងួតក្នុង រយះពេល២នាទី ចាំលាងចេញ។


៤) ថ្មខាត់៖ នេះជាវិធីងាយមួយ ដោយអ្នកអាចយកថ្មខាត់ ទៅត្រដុសត្រង់ ចំនុចដែលស្រអាប់ដូចជា ជង្គង់ជាដើម ។ ជាពិសេសអ្នកអាចរក ទិញបានតាមបណ្តារផ្សារផ្សេងៗ។


៥)ស្ករ និងប្រេងអូលីវ ៖ ប្រេងអូលីវជា ប្រេងមួយជួយដល់ ស្រទាប់ស្បែកជាច្រើន ជាពិសេសវាអាចជួយដល់ការ បំបាត់ស្នាមខ្មៅត្រង់ ជង្គង់ រឺកែងដៃបានដែរ ដោយអ្នកប្រើជាមួយស្ករ។ វិធីប្រើ៖ គឺអ្នកចាក់ស្ករ និងប្រេងអូលីវ អោយលាយចូលគ្នា ធ្វើយ៉ាងណាអោយវាស្អិតជាប់គ្នា បន្ទាប់មកអ្នកលាបប្រហែលជា៥នាទី ។ ចុងក្រោយគឺលាង ទឹកចេញជាមួយសាប៊ូទន់ៗជាការស្រេច។

ទាំងនេះជាវិធីកម្ចាត់ភាព ខ្មៅស្រអាប់ត្រង់ បរិវេណជង្គង់ កែងដៃបាន ដោយអ្នកអាចរើសយកវិធីមួយណាដែលអ្នក គិតថាវាមានភាពងាយស្រួល សំរាប់អ្នក រួចយកមកអនុវត្ត៕

តើការកាច់.ក និងកាច់ម្រាមដៃឲ្យលឺ អាចបណ្ដាលឲ្យឈឺឆ្អឹង នៅពេលចាស់ ឬទេ?

 ប្រភពពី៖http://www.khmerload.com/news/22714
ការកាច់.ក ឬ ពត់ខ្លួនឲ្យលឺសំលេង និងកាច់ម្រាមដៃឲ្យលឺសំលេង គឺជារឿងមួយគួរឲ្យចាប់អារម្មណ៍ និងមនុស្សមួយចំនួនគិតថា វាអស្ចារ្យ។ តែមានទ្រឹស្ដីជាច្រើន បានបង្ហាញពីមូលហេតុ លឺសំលេងនេះឡើង តែយើងមិនទាន់ដឹងពី ការប៉ះពាល់របស់វា នៅឡើយទេ។
ការពត់ខ្លួន ឬ កាច់.កឲ្យលឺសំលេង វាមិនធ្វើឲ្យយើងឈឺចាប់នោះទេ ហើយក៏មិនអោយទុក្ខទោសអ្វីដែរ តែយោងតាមការវិនិច្ឆ័យជាទូទៅ បានបង្គាប់ឲ្យយើង មិនគួរធ្វើបែបនេះនោះទេ ព្រោះសំលេងទាំងនោះ ចេញមកពីការប៉ះទង្គិច របស់សន្លាក់ឆ្លឺង វាមិនត្រឹមតែផ្ដល់នូវសំលេងរំខាន ដល់អ្នកដទៃ នៅជុំវិញខ្លួនយើង នោះទេ វាក៏អាចធ្វើឲ្យមានបញ្ហាខាងរាងកាយរបស់យើងផ្ទាល់ នៅពេលដែលលោកអ្នក មានអារម្មណ៍ថាឈឺចាប់ ក្រោយពីលឺសំលេង។
រីឯការកាច់ម្រាមដៃវិញ អ្នកអាចលឺសំលេងចេញពីម្រាមដៃរបស់អ្នក ពេលដែលសន្លាក់ នៃម្រាមដៃប៉ះទង្គិចគ្នា សរសៃពួរបានផ្ទាត់ត្រូវគ្នា ទាញចេញនូវឧស្ម័នអាសូត។ វាអាចប៉ះពាល់ដល់សាច់ដុំ និងការធ្វើចលនារបស់យើង ពេលដែលមានអាយុកាន់តែចាស់។
ជាការពិតណាស់ វាមិនផ្ដល់នូវទុក្ខទោសអ្វីដល់អ្នកនោះទេ បើអ្នកមិនមានការឈឺចាប់ តែសូមប្រុងប្រយ័ត្ន បើមានការឈឺចាប់កើតឡើង ខណៈពេលដែលកាច់ និងក្រោយពេលកាច់ វាអាចធ្វើឲ្យអ្នកឈឺសន្លាក់ឆ្អឹង ដូចជាបាត់បង់ឆ្អឹងខ្ចី និងមានគ្រោះថ្នាក់ដល់ សរសៃភ្ជាប់ឆ្អឹងត្រង់សន្លាក់ជាដើម។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ បញ្ហាមួយនេះ?

ជួយ​ដាក់ពិន្ទុ​តិចថា….! តារា​ស្រីល្បី​ ៩ដួង​គ្រង​រ៉ូប​កូនក្រមុំ​មួយ​ណា​ស្អាត​ជាងគេ​

 ប្រភពមកពី៖http://www.khmerload.com/news/22622
ភ្នំពេញៈ ទស្សនិកជនធ្លាប់ បានទស្សនា ច្រើនមកហើយ ពីការតុប តែងខ្លួនបែបស្តាយ យុវវ័យស្លៀកពាក់ ខើចលើខើចក្រោម ប៉ុន្តែថ្ងៃនេះ Looking TODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅក្រឡេកមើល ការតុបតែងខ្លួនបែប ជាកូនក្រមុំ និងមានលំអរដោយ ការតុបតែងខ្លួន ជា មួយរ៉ូបពណ៌ស ពីតារាស្រីល្បីឈ្មោះ ជាច្រើនដួងថា មានភាពស្រស់ ស្អាត និងប្លែកភ្នែកកម្រិតណា ។
កន្លងមកទស្សនិកជនធ្លាប់ តែឃើញតារាស្រីជាច្រើន នៅពេលចូល រោងការ គេតែងតែស្លៀកឈុតនេះ នៅក្នុងកម្មវិធីកាត់នំ ឫក៏កាត់ផ្លែឈើ យ៉ាងស្រស់ស្អាត ក្នុងថ្ងៃអាពាហ៍ពិពាហ៍ របស់ពួកគេ ។ តែពេលនេះយើងនឹង លើកយករូបរបស់ តារាស្រីល្បីឈ្មោះ ជាច្រើនដួង ដែលគ្រង ឈុតកូនក្រមុំទាំង ដែលខ្លួនមិនទាន់ រៀបការនៅឡើយ ។ ចង់ដឹងថារូប សម្រស់របស់ តារាស្រីល្បីឈ្មោះទាំង៩ដួង មានសម្រស់ស្រស់ ស្អាត និងទាក់ទាញ ការចាប់អារម្មណ៍ ពីទស្សនិកជនបាន ដល់កម្រិតណា មានតែទស្សនា និងជួយដាក់ពិន្ទុ ជាមួយ Looking TODAY ទាំងអស់គ្នា ៕
















Monday, January 27, 2014

កម្មវិធីអ្នកនឹងក្លាយជាសេដ្ឋី របស់ CTN ទទួលបានការរិះគន់ បន្ទាប់ពីផ្ដល់ចម្លើយមិនត្រឹមត្រូវ

 ប្រភពមកពី៖http://www.khmerload.com/news/21948
កម្មវីធីអ្នកនឹងក្លាយជាសេដ្ឋីនេះ ត្រូវបានរៀបចំឡើងដោយ ប៉ុស្ដិ៍ទូរទស្សន៍ CTN ដោយមានលោក អ៊ិត សេដ្ឋាជាពិធីករក្នុងកម្មវិធី ក្នុងការចោទជាសំណួរ ទៅកាន់បេក្ខជន និងបេក្ខនារី ដែលចូលរួមប្រកួតក្នុងកម្មវិធី។
កាលពីថ្ងៃសៅរិ៍ទី៤ ខែមករា ឆ្នាំ២០១៤ ទូរទស្សន៍ CTN បានចាក់ផ្សាយនូវកម្មវីធី អ្នកនឹងក្លាយជាសេដ្ឋី ក្រោយការរៀបចំ ដោយលោក អ៊ិត សេដ្ឋា។ អ្វីដែលជាកំហុសឆ្គង ក្នុងកម្មវិធីនោះគឺ លោក អ៊ិត សេដ្ឋាបានដាក់សំណួរ សួរទៅកាន់បេក្ខនារីឈ្មោះ ទេព បុប្ផាថា៖ “ប្រាសាទកោះកេរ ស្ថិតនៅក្នុងខេត្តណា?” ដោយមានចម្លើយ៤ឲ្យជ្រើសរើស ក្នុងនោះមាន A) ខេត្តសៀមរាប, B) ខេត្តព្រះវិហារ, C) ខេត្តកំពង់ធំ, D) ខេត្តឧត្តរមានជ័យ។
ក្នុងចម្លើយទាំង៤ខាងលើនេះ បេក្ខនារី ទេព បុប្ផា មិនបានឆ្លើយដោយខ្លួននាងនោះទេ គឺនាងបានជ្រើសរើសជំនួន ដោយឲ្យអ្នកចូលរួមកម្មវិធីជួយរើសចម្លើយ។ ក្រុមអ្នកជំនួយបានជ្រើសរើសយកចម្លើយ A ដែលមានន័យថា ប្រាសាទកោះកេរ ស្ថិតនៅក្នុងខេត្ត សៀមរាប។ បេក្ខនារីក៏បានយល់ស្របជ្រើសរើសចម្លើយនេះ ហើយលោក សេដ្ឋាក៏បានប្រាប់ថា “ត្រឹមត្រូវ”។
នេះគឺជាកំហុសឆ្គងមួយ ដែលទូរទស្សន៍ CTN ក៏ដូចជាលោក អ៊ិត សេដ្ឋា បានឲ្យនូវចម្លើយដែលមិនត្រឹមត្រូវ ធ្វើឲ្យមានការភ័ន្រ្តច្រឡំ ដល់ប្រជាជនខ្មែរជាច្រើន ដែលទស្សនានៅទីនោះផ្ទាល់ ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍។ ចំពោះប្រាសាទកោះកេរ គឺជាប្រាសាទបុរាណមួយ ដែលស្ថិតនៅក្នុងភូមិស្រយង់ ខាងជើងនៃឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ កម្មវិធីនេះ?





កែសម្រួលដោយ តូម៉ាតូ

ទស្សនៈប្លែកៗ៖ តើ Justin Bieber និង Miley Cyrus គឺជាមនុស្សតែមួយ?

 ប្រភពមកពី៖http://www.khmerload.com/news/22708
តារាចម្រៀងវ័យក្មេងសំបូរស្នេហ៍ Justin Bieber ត្រូវបានមហាជនមួយចំនួន ចោទជាសំណួរថា តើគេគឺជាមនុស្សតែមួយ ជាមួយនឹង តារាចម្រៀងស្រី Miley Cyrus មែនដែរឬទេ? ពេលដែលពិនិត្យមើលរូបថត កាលដែលត្រូវចាប់ខ្លួន។
រូបថតពីរសន្លឹក រវាង Justin Bieber និង Miley Cyrus ត្រូវបានអ្នកលេងអ៊ីនធឺណេតជាច្រើន ទូរទាំងពិភពលោក ចែកចាយតាមប្រពន្ធអ៊ឺនធឺណេត ព្រោះមានចំនុចជាច្រើន ដែលមានលក្ខណៈដូចគ្នា អ្វីដែលធ្វើឲ្យពួកគេមិនដូចគ្នានោះ គឺម្នាក់តុបតែងមុខ រីឯម្នាក់ទៀតមិនបានតុបតែងមុខ។
Bieber អាយុ ១៩ឆ្នាំ និង Miley អាយុ ២១ឆ្នាំ គឹមានទម្រង់មុខប្រហាក់ប្រហែលគ្នា ហើយពួកគេសុទ្ធតែមានបង្កើត នូវរឿងប្លែកៗដើម្បីទាក់ទាញទស្សនិកជនដូចគ្នា។ ពួកគេទាំងពីរ សុទ្ធតែចេះជក់បារី ស្លៀកសំលៀកបំពាក់ប្លែកៗដូចគ្នា ដែលគ្មានលក់នៅទីផ្សារ។
សូមពិនិត្យរូបភាពខាងក្រោម តើប្រិយមិត្តយល់យ៉ាងណា?