Monday, January 27, 2014

កម្មវិធីអ្នកនឹងក្លាយជាសេដ្ឋី របស់ CTN ទទួលបានការរិះគន់ បន្ទាប់ពីផ្ដល់ចម្លើយមិនត្រឹមត្រូវ

 ប្រភពមកពី៖http://www.khmerload.com/news/21948
កម្មវីធីអ្នកនឹងក្លាយជាសេដ្ឋីនេះ ត្រូវបានរៀបចំឡើងដោយ ប៉ុស្ដិ៍ទូរទស្សន៍ CTN ដោយមានលោក អ៊ិត សេដ្ឋាជាពិធីករក្នុងកម្មវិធី ក្នុងការចោទជាសំណួរ ទៅកាន់បេក្ខជន និងបេក្ខនារី ដែលចូលរួមប្រកួតក្នុងកម្មវិធី។
កាលពីថ្ងៃសៅរិ៍ទី៤ ខែមករា ឆ្នាំ២០១៤ ទូរទស្សន៍ CTN បានចាក់ផ្សាយនូវកម្មវីធី អ្នកនឹងក្លាយជាសេដ្ឋី ក្រោយការរៀបចំ ដោយលោក អ៊ិត សេដ្ឋា។ អ្វីដែលជាកំហុសឆ្គង ក្នុងកម្មវិធីនោះគឺ លោក អ៊ិត សេដ្ឋាបានដាក់សំណួរ សួរទៅកាន់បេក្ខនារីឈ្មោះ ទេព បុប្ផាថា៖ “ប្រាសាទកោះកេរ ស្ថិតនៅក្នុងខេត្តណា?” ដោយមានចម្លើយ៤ឲ្យជ្រើសរើស ក្នុងនោះមាន A) ខេត្តសៀមរាប, B) ខេត្តព្រះវិហារ, C) ខេត្តកំពង់ធំ, D) ខេត្តឧត្តរមានជ័យ។
ក្នុងចម្លើយទាំង៤ខាងលើនេះ បេក្ខនារី ទេព បុប្ផា មិនបានឆ្លើយដោយខ្លួននាងនោះទេ គឺនាងបានជ្រើសរើសជំនួន ដោយឲ្យអ្នកចូលរួមកម្មវិធីជួយរើសចម្លើយ។ ក្រុមអ្នកជំនួយបានជ្រើសរើសយកចម្លើយ A ដែលមានន័យថា ប្រាសាទកោះកេរ ស្ថិតនៅក្នុងខេត្ត សៀមរាប។ បេក្ខនារីក៏បានយល់ស្របជ្រើសរើសចម្លើយនេះ ហើយលោក សេដ្ឋាក៏បានប្រាប់ថា “ត្រឹមត្រូវ”។
នេះគឺជាកំហុសឆ្គងមួយ ដែលទូរទស្សន៍ CTN ក៏ដូចជាលោក អ៊ិត សេដ្ឋា បានឲ្យនូវចម្លើយដែលមិនត្រឹមត្រូវ ធ្វើឲ្យមានការភ័ន្រ្តច្រឡំ ដល់ប្រជាជនខ្មែរជាច្រើន ដែលទស្សនានៅទីនោះផ្ទាល់ ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍។ ចំពោះប្រាសាទកោះកេរ គឺជាប្រាសាទបុរាណមួយ ដែលស្ថិតនៅក្នុងភូមិស្រយង់ ខាងជើងនៃឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ កម្មវិធីនេះ?





កែសម្រួលដោយ តូម៉ាតូ

No comments:

Post a Comment