Friday, October 24, 2014

ព័ត៌មានទាក់ទងនិងជំងឺអ៊ីបូឡា




                                                 រូបភាពរបស់ជំងឺអ៊ីបូឡា
                                   



អ៊ីបូឡាគឺជាជំងឺម្យ៉ាងរបស់មនុស្សវាជាជំងឺដែលបណ្តាលមកពីវីរុសអ៊ីបូឡា។តំបូងឡើយវាកើតមកពីសត្វប្រចៀវ បន្ទាប់មកវាក៏បានឆ្លងទៅកាន់សត្វផ្សេងទៀត និងចុងក្រោយវាបានចម្លងទៅកាន់មនុស្ស វាមានប្រភពមកពីអាហ្រិចកណ្តាល ដោយមាន​ដូចជាប្រទេសស៊ូដង់ និងហ្ស៊ាអៀរ នៅក្នុងឆ្នាំ 1976។រោគសញ្ញារបស់ជំងឺនេះនិងចាប់ផ្តើមចេញបន្ទាប់ពីឆ្លងបានរយៈពេល2ថ្ងៃទៅ3សប្តាហ៍ ដោយវាមានអាការៈដូចេះជា គ្រុនក្តៅ ឈឺក ឈឺសាច់ដុំ ក្អត ហើយឈឺក្បាលជាដើម មិនតែប៉ុណ្ណោះក៏មានហូរឈាមទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅរាងកាយ និងមានដំបៅលើស្បែកផងដែរ។ ជំងឺនេះអាចឆ្លងតំបូងបំផុតតាមរយៈឈាម     និងភាពមានសំណើមដែលចេញពីសត្វ ឫមនុស្សដែលមានផ្ទុកជំងឺនេះវាបង្ករបង្កើតតួនាទីក្នុងខ្លួនយ៉ាងរហ័សដូចជា ថ្លើមនិងតំរងនោមជាដើម ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលនៅក្បែរនាក់ជំងឺ។ ចំពោះវិធីបង្ការដើម្បីកុំអោយឆ្លងជំងឺនេះមានដូចជា ត្រូវពាក់ស្រោមដៃនៅពេលប៉ះពាល់ជាមួយសត្វ ប្រើម៉ាស់បិទមុខនៅពេលនៅជិតអ្នកជំងឺ ត្រូវលាងដៃអោយស្អាតជានិច្ចនៅពេលប៉ះផ្ទាល់ជាមួយរបស់របរប្រើប្រាស់ដែលសង្ស័យថាអាចមានមេរោគ។ បច្ចុប្បន្ននេះប្រទេសដែលកើតមានជំងឺនេះច្រើនជាងគេគឺប្រទេស លីបេរីយ៉ា ​និង​អាហ្រ្វិចខាងលិច គួរកត់សំគាល់ដែរថាជំងឺនេះផ្តល់នូវហានិភ័យក្នុងការសម្លាប់មនុស្សមនុស្សដែលមានផ្ទុកជំងឺនេះពី 50%រហូតតៅដល់90% នេះបើយោងតាមការសិក្សារបស់វេជ្ជបណ្ឌិតមួយចំនួន។ទោះបីជាវាមិនទាន់មានកាព្យាបានណាមួយអោយជាក់លាក់ប៉ុន្តែយើងមានវិធីខ្លះៗដល់អ្នកដែលបានផ្ទុកជំងឺនេះដោយអោយពួកគេពិសារទឹកលាយអំបិល មានរសជាតិប្រៃផ្អែម ឫសារជាតិទឹកដែលជួយសម្រួលដល់សរសែរឈាមបានស្រួល។

No comments:

Post a Comment