អាម៉េរិក៖ ក្មេងប្រុសដ៏តូចម្នាក់អាយុទើបមួយឆ្នាំត្រូវបានស្ត្រីជាម្តាយវ័យក្មេង និងមិត្តប្រុសរបស់នាងបង្ខំបង្អកស្រាចូលក្នុងមាត់របស់គេ ហើយម្តាយរូបនោះ ថែមទាំងទះកំភ្លៀង កូនទៀតផងពេលដែលឃើញកុមាររងគ្រោះក្អួត ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងរដ្ឋ Louisiana សហរដ្ឋអាម៉េរិក ប៉ូលីសបានចាប់ខ្លួនស្ត្រីបង្កហេតុដែលជាម្តាយមានអាយុ២៣ឆ្នាំឈ្មោះ Krysten Verdin និងបុរសជាមិត្តប្រុសនាងអាយុ២៤ឆ្នាំឈ្មោះ Brett Flower ដោយចោទប្រកាន់ពីបទប្រព្រឹត្តទង្វើព្រៃផ្សៃលើក្មេង ។ ក្រោយពេលសាកសួរ Flower សារភាពប្រាប់ប៉ូលីសថា គេបង្អកស្រាបៀរចូលមាត់ក្មេង ដើម្បីភាពសប្បាយតែប៉ុណ្ណោះ បន្ទាប់មកប៉ូលីសបានបញ្ជូនខ្លួនគេ និងម្តាយក្មេងទៅតុលាការរង់ចាំការកាត់ទោសផងដែរតាមច្បាប់ ៕

No comments:
Post a Comment