Sunday, March 1, 2015

មានដឹងថា ក្រោយពី អ្នកស្លាប់ទៅ តើ Account ហ្វេសប៊ុក របស់អ្នក នឹងទៅជា យ៉ាងណាទេ?

បរទេស៖ កាលពីពេលថ្មីៗនេះ ហ្វេសប៊ុក ដែលជាបណ្តាញ ទំនាក់ទំនងសង្គម ដ៏ល្បីមួយ បានបញ្ចេញ គោលការណ៍ដ៏ថ្មី និងប្លែកមួយ ដែលវា អាចឲ្យអ្នកជ្រើសរើស ថាតើអ្នកណា នឹងអាចមើលថែ Account ហ្វេសប៊ុក របស់អ្នកបាន ក្រោយពេលដែល អ្នកបាន ចែកឋានទៅ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហ្វេសប៊ុក បានកំពុង ដំណើរការ លក្ខណៈពិសេស ថ្មីមួយ ដែលមានឈ្មោះថា Legacy Contact ដើម្បីអាច ឲ្យអ្នកជ្រើសរើស មនុស្សដ៏ សក្តិសមម្នាក់ មកគ្រប់គ្រង Account ហ្វេសប៊ុក ជំនួសអ្នកបាន បន្ទាប់ពីអ្នក បានស្លាប់ បាត់បង់ជីវិតទៅ។
Legacy Contact មានលក្ខណៈពិសេស ច្រើនបែបដូចជា ធ្វើការប្រកាស អំពីព័ត៌មានលំអិត នៃការរំឭក ដល់វិញ្ញាណក្ខ័ន្ធ របស់អ្នក, អាចឲ្យមាន ការឆ្លើយតប នូវការទទួល យកមិត្តថ្មី ក្នុងហ្វេសប៊ុក (Accept Friend’s request), ធ្វើការ Update រូបភាពនៃ account របស់ខ្លួន ពោលគឺទាំង profile picture និង cover photo, និងព្រមទាំងអាច ទាញយករូបថត ដែលបានផ្ទុក នៅក្នុង account ហ្វេសប៊ុក របស់អ្នកទៀតផង។ លើសពីនេះទៀត ក្រុមហ៊ុន ហ្វេសប៊ុក ក៏បានបញ្ជាក់ទៀតថា ទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់អ្នក ក៏នឹងជំនួសមកវិញ ដោយមានពាក្យ “Remembering” នៅពីលើ ឈ្មោះរបស់អ្នក ផងដែរ។
យ៉ាងណាមិញ ដំណើរការនៃ លក្ខណៈពិសេសនោះ គឺអាចគ្រប់គ្រង បានដោយមនុស្ស ដែលអ្នកបាន ជ្រើសរើស និងទុកចិត្ត ដូចជា មិត្តភក្តិជិតស្និទ្ធ, សាច់ញាតិ, ឬគ្រួសារ ជាដើម។ ក៏ប៉ុន្តែ អ្នកដែលគ្រប់គ្រង នោះក៏មិនមានសិទ្ធ ក្នុងការ log ចូលក្នុង ហ្វេសប៊ុក របស់អ្នក, ផ្លាស់ប្តូរ account settings ឬក៏ចូលមើល សារឯកជន (private messages) របស់អ្នក បានឡើយ។
Legacy Contact ចាប់ផ្តើមដំណើរការ នៅពេលដែល មនុស្សដែល អ្នកជ្រើសរើសនោះ ធ្វើការរាយការណ៍ ទៅកាន់ ហ្វេសប៊ុក អំពីមរណភាព របស់អ្នក។ គួរបញ្ជាក់ផងដែរថា ចំពោះលក្ខណៈពិសេស មួយនេះគឺទើបតែ បង្កើតឡើងថ្មី ហើយមានតែ នៅក្នុងប្រទេស មួយចំនួន ប៉ុណ្ណោះ រីឯសម្រាប់ អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក នៅក្នុងប្រទេស កម្ពុជា របស់យើង នឹងអាច ប្រើប្រាស់បាន នូវលក្ខណៈពិសេស មួយនេះនា ពេលឆាប់ៗខាងមុខ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពនៃ Account ហ្វេសប៊ុក របស់អ្នក ដែលប្រើ legacy contact ក្រោយពេល ដែលបានស្លាប់ទៅ
វីដេអូនៃ របៀបកំណត់ ឬក៏ប្រើប្រាស់ legacy contact៖

ប្រភព៖ khmerload

No comments:

Post a Comment