Monday, February 23, 2015

សោកនាដកម្ម ធំមួយទៀតហើយ! លិចសាឡាង នៅបង់ក្លាដេស ធ្វើឲ្យមនុស្ស ចាស់និងក្មេង ស្លាប់ជា ច្រើននាក់ (មានរូបភាព)

 ប្រភពមកពី៖http://www.khmerload.com/news/35461
បង់ក្លាដេស៖ យ៉ាងហោចណាស់ មានក្មេងចំនួន ១១នាក់ ក្នុងចំណោម មនុស្ស៤៨នាក់ បានស្លាប់ ដោយសារលង់ទឹក កាលពីម្សិលមិញនេះ នៅឯប្រទេស បង់ក្លាដេស បន្ទាប់ពីសាឡាង មួយគ្រឿង បានលិចចូល ទៅក្នុងទឹក ខណៈពេលកំពុង ដឹកអ្នកដំណើរ ឆ្លងកាត់ទន្លេ មួយកន្លែង។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា សាឡាងមួយគ្រឿង ដែលមានផ្ទុក អ្នកដំណើរជាង ១០០នាក់ រួមនឹងទំនិញ មួយចំនួនទៀត បានលិចចូល ក្នុងទន្លេ Padma នៃប្រទេស បង់ក្លាដេស តែក្នុងនោះ អ្នកដំណើរ ប្រហែលជា ៥០នាក់ ដែលចេះហែលទឹក ក៏បានប្រឹងហែល មកច្រាំងទន្លេវិញ ដើម្បីស្វែងរក ការជួយសង្រ្គោះ រីឯអ្នកផ្សេងទៀត ដែលទំនងជា មិនចេះ ហែលទឹក បានស្លាប់ នៅចំណុចកើតហេតុ នោះតែម្តង។
លោក Rakibuz Zaman ស្នងការប៉ូលីស ប្រចាំតំបន់ បានប្រាប់ឲ្យ ដឹងថា “បន្ទាប់ពីមាន ប្រតិបត្តិការ ស្រង់យកសាកសព ហើយនោះ ពេលនេះយើង បានរកឃើញ សាកសពចំនួន ៤១នាក់ ដែលក្នុងនោះ មាន១១នាក់ ជាក្មេងហើយ ៧នាក់ ជាស្ត្រី។ យ៉ាងណាមិញ មកទល់ពេលនេះ ចំនួនអ្នក ដែលបានបាត់ខ្លួន មិនទាន់អាច ត្រូវបានបញ្ជាក់ឲ្យ ច្បាស់នៅឡើយ នោះទេ”។
ផ្អែកលើការ ដកស្រង់សម្តី របស់ Hafizur Rahman អ្នកនៅរស់ ក្រោយពីគ្រោះថ្នាក់ មួយនេះ បានឲ្យដឹងថា “សាឡាងបាន លិចបន្ទាប់ពី វាចេញពីច្រាំង បាន១៥នាទី ហើយបើតាមខ្ញុំដឹង មនុស្សដែលស្លាប់ ជាច្រើននោះ គឺជាប់គាំង នៅជាន់ខាងក្រោម នៃសាឡាង ដែលធ្វើឲ្យពួកគេ មិនអាចគេចខ្លួន បាននៅពេល ដែលសាឡាង កំពុងតែលិចនោះ។ សម្រាប់ខ្ញុំគឺ នៅជាន់ខាងលើ នៃសាឡាង ទើបខ្ញុំអាច ហែលមកច្រាំង ហើយគេចផុត ពីសេចក្តីស្លាប់ បាន”។
ក្រុមអាជ្ញាធរ បានដាក់ការ សន្និដ្ឋានជា ជំហានដំបូងថា សាឡាងមួយនេះ បានលិចក៏ព្រោះតែ វាបានដឹក ទំនិញលើសចំណុះ ហើយពេលនេះ ម្ចាស់ទំនិញ និងបុគ្គលិក ២នាក់ផ្សេងទៀត ត្រូវបានប៉ូលីស ចាប់ខ្លួនដើម្បីសាកសួរ រួចរាល់ហើយ ផងដែរ។ ម្យ៉ាងវិញទៀត ការស៊ើបអង្កេត ជុំវិញករណី ដែលសាឡាង មួយនេះបានលិច ក៏កំពុងតែ ដំណើរការ ផងដែរ។
នេះគឺជា ករណីលិច សាឡាងក៏ដូចជា សោកនាដកម្ម មួយទៀតហើយ សម្រាប់ប្រទេស បង់ក្លាដេស ហើយអ្វីដែល កាន់តែធ្ងន់ធ្ងរ ទៀតនោះគឺបាន ធ្វើឲ្យកុមារ ១១នាក់ បានស្លាប់ក្នុង ហេតុការណ៍ ដ៏អាក្រក់មួយនេះ៕





No comments:

Post a Comment